ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោតក្រោមអធិបតីភាពសម្តេចព្រះសង្ឃរាជ្យទាំងពីរគណៈ។
ពិធីនេះប្រព្រឹត្តិឡើងនៅសាលប្រជុំអគារ S ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយទាំង២០ និងអង្គការជាតិ និងអន្តរជាតិផងដែរ ។
សូមពិនិត្យមើលលេខរៀងគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៦ ដូចខាងក្រោម ៖
-លេខរៀងទី១ បក្សខ្មែររួបរួមជាតិ
-លេខរៀងទី២ បក្សមាតុភូមិយើង
-លេខរៀងទី៣បក្សពន្លឺថ្មី
-លេខរៀងទី៤បក្សសញ្ជាតិកម្ពុជា
– លេខរៀងទី៥ បក្សខ្មែរក្រោក
– លេខរៀងទី៦ បក្សសំបុកឃ្មុំសង្គមប្រជាធិបយេត្យ
– លេខរៀងទី៧ បក្សប្រជាធិបតេយ្យមូលដ្ឋាន
-លេខរៀងទី៨សាធារណរដ្ឋប្រជាធិបតេយ្យ
-លេខរៀងទី៩រស្មីខេមរា
-លេខរៀងទី១០គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
-លេខរៀងទី១១គណបក្សខ្មែរសាធារណរដ្ឋ
-លេខរៀងទី១២ខ្មែរឈប់ក្រ
-លេខរៀងទី១៣គណបក្សហ៊្វុនស៊ិនប៉ិច
-លេខរៀងទី១៤គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
-លេខរៀងទី១៥គណបក្សយុវជនកម្ពុជា
-លេខរៀងទី១៦ធម្មាធិបតេយ្យ
-លេខរៀងទី១៧គណបក្សឆន្ទ:ខ្មែរ
-លេខរៀងទី១៨ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
-លេខរៀងទី១៩គណបក្សខ្មែរតែមួយ
-លេខរៀងទី២០គណបក្សប្រជាជនកម្ពុជា