រដ្ឋបាលខេត្តឧត្តរមានជ័យរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តថ្មីចំនួន២រូប

ចែករំលែក៖

ខេត​ឧត្ដរមានជ័យ ៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ​២០១៨​នេះ រដ្ឋបាលខេត្តឧត្តរមានជ័យបា​នរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តថ្មីចំនួន​ ២រូប​ ។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក​ ប៉ាវ ហម ផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃនៅសាលប្រជុំសាលាខេត្តឧត្តរមានជយ័​ ។

អភិបាលរងខេត្តថ្មីចំនួនពីរូបដែលរដ្ឋបាលខេត្តបានរៀបចំប្រកាសចូលកាន់មុខតំណែងនាថ្ងៃនេះគឺលោក​ឌី រ៉ាដូអតីតអនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបានរាជរដ្ឋាភិបាល​កម្ពុជា តែងតាំងជាអភិបាលរងខេត្តឧត្តរមានជយ័ ជំនួសឯកឧត្តម​ប៊ូ សាខន​ អភិបាលរងខេត្ត​ ដែលត្រូវចូលនិវត្តន៍​ លោកស្រីមុំ ពទ្ធីតា អតីតអភិបាលរងស្រុកបន្ទាយអំពិលជំនួសលោកជំទាវឯក សុវណ្ណភារៈដែលបានផ្ទេរភារកិច្ចជាអភិបាលរងខេត្តស្វាយរៀង។

ក្នុងនោះផងដែរក៍មានការអញ្ចើញចូលរួមលោក​ ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជយ័ លោក​ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានសាលាដំបូងខេត្ត មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីរបស់ខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកនិងស្ថាបន័ជំនាញពាក់ពន្ធ័មួយចំនួនផងដែរ ៕  ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print