ខេតឧត្ដរមានជ័យ ៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តឧត្តរមានជ័យបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តថ្មីចំនួន ២រូប ។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ប៉ាវ ហម ផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅសាលប្រជុំសាលាខេត្តឧត្តរមានជយ័ ។
អភិបាលរងខេត្តថ្មីចំនួនពីរូបដែលរដ្ឋបាលខេត្តបានរៀបចំប្រកាសចូលកាន់មុខតំណែងនាថ្ងៃនេះគឺលោកឌី រ៉ាដូអតីតអនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តែងតាំងជាអភិបាលរងខេត្តឧត្តរមានជយ័ ជំនួសឯកឧត្តមប៊ូ សាខន អភិបាលរងខេត្ត ដែលត្រូវចូលនិវត្តន៍ លោកស្រីមុំ ពទ្ធីតា អតីតអភិបាលរងស្រុកបន្ទាយអំពិលជំនួសលោកជំទាវឯក សុវណ្ណភារៈដែលបានផ្ទេរភារកិច្ចជាអភិបាលរងខេត្តស្វាយរៀង។
ក្នុងនោះផងដែរក៍មានការអញ្ចើញចូលរួមលោក ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជយ័ លោក ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានសាលាដំបូងខេត្ត មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីរបស់ខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកនិងស្ថាបន័ជំនាញពាក់ពន្ធ័មួយចំនួនផងដែរ ៕ ប៉ែន នួន