នគរបាលខណ្ឌដង្កោនិងបញ្ជូនជនសង្ស័យម្នាក់នៅព្រឹកថ្ងៃទី១៤ ខែវិឆ្ឆិកា ឆ្នាំ២០១៥ទៅតុលាការករណីលួច 

ចែករំលែក៖

ភ្នំពេញ៖ យុវជនសង្ស័យម្នាក់ និងត្រូវនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ កសាង​សំ​ណុំ​​រឿង​​បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ដើម្បី​ផ្តន្ទា​​ទោសតាមច្បាប់ពាក់ព័ន្ធករណីលួច ។

image2

ជនសង្ស័យឈ្មោះ ហួត សៀងហៃ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់​​នៅភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ  ត្រូវបានជនរងគ្រោះឈ្មោះ សូត កុសល ភេទ​ប្រុស អាយុ៣៦ឆ្នាំ មុខ​របរជំនួយការភូមិ ស្នាក់នៅផ្ទះលេខ៥៤០ ផ្លូវ៣៧១ ក្រុម១ ភូមិត្នោតជ្រុំ សង្កាត់​​បឹង​ទំពុន ខណ្ឌមានជ័យ ចាប់​ប្រគល់​ឲ្យ​សមត្ថ​កិច្ច កាលពីវេលាម៉ោង ៨ និង៣០នាទីព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុច​ផ្លូវ​លំ ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជ​ធានី​ភ្នំពេញ ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង១៧ និង០០​នាទី ឈ្មោះ ស៊ុន ម៉ាឡាត់ (ត្រូវជាបងថ្លៃជនរងគ្រោះ) បានទៅខ្ចីខ្សែដៃ មាស ចំនួន ១ខ្សែ ទង្ងន់​ ​៥ជី ដើម្បីពាក់ចូលរួមពិធីបុណ្យអ្នកភូមិជាមួយគ្នា ស្ថិតភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌ​ដង្កោ រហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង ៧ និង៣០នាទី ឈ្មោះ ស៊ុន ម៉ាឡាត់ បានតេទូរស័ព្ទទៅប្រាប់ជនរងគ្រោះថា ប្អូនឯងមកផ្ទះបង ដើម្បីមកយកខ្សែកដៃទៅវិញ។ ពេល​​​ឮដូច្នេះជនរងគ្រោះក៏បានជិះម៉ូតូទៅដល់ផ្ទះបងស្រី ដើម្បីយកខ្សែដៃនោះត្រឡប់ទៅផ្ទះ​វិញ ស្រាប់តែរក​ខ្សែដៃនោះមិនឃើញសោះ។

សមត្ថកិច្ចប្រាប់បន្តឲ្យដឹងថា ភ្លាមនោះជនរងគ្រោះបានសួររកយុវជនសង្ស័យឈ្មោះ ហួត សៀងហៃ ក៏មិនឃើញទៀត ទើបរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍រដ្ឋបាលស្ពានថ្ម ឲ្យ​ជួយ​​រកយុវជនសង្ស័យ ប៉ុន្តែជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងនោះទេ លុះរហូតដល់វេលា​ម៉ោង ៨ និង៣០នាទីព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ក៏ប្រទះឃើញជនសង្ស័យ​នៅ​ចំណុច​ផ្លូវ​​លំ ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ក៏ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

ក្រោយ​ពី​ធ្វើការសាកសួរជំហ៊ានដំបូងនៅទីស្នាក់ប៉ុស្តិ៍ស្ពានថ្ម ក៏បានបញ្ជូនជនសង្ស័យបន្តមកទៅកាន់​អធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាត់ការតាមនីតិវិធី ៕

image1

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print