ស្លាប់ទៀតហើយ! ប្រជាពលរដ្ឋខ្មែរត្រូវទាហានថៃបាញ់ ខណៈឆ្លងដែនចូលកាប់ឈើគ្រញូង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋខ្មែរម្នាក់បានរងនូវគ្រាប់កាំភ្លើងទាហានថៃ អស់ជាច្រើនម៉ោងទើបស្លាប់បាត់បង់ជីវិត នៅគ្រាដែលលួចចូលឆ្លងដែនខុសច្បាប់ ក្នុងគោលបំណងទៅកាប់ដើមឈើគ្រញូង ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង១៥នាទី រសៀលថ្ងៃអង្គារ៍ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្រ ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងព្រៃនៃគល់ឈើ ១ ស្ថិតក្នុងស្រុកមឿង ខេត្តត្រាត(ប្រទេសថៃ)។

លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យអ្នកកាសែត(នគរវត្ត) ដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នេះថា ជនរងគ្រោះ(ស្លាប់)ដោយរងនូវគ្រាប់កាំភ្លើងទាហានជនជាតិថៃឈ្មោះ សះ សុខ ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានរងរបួស(ចំត្រកៀកផ្នែកខាងឆេង)។

លោក អធិការបន្តទៀតថា ជនរងគ្រោះឆ្លងដែនខុសច្បាប់មានគ្នាចំនួន ២នាក់ប៉ុន្តែម្នាក់ទៀតប្រពន្ធកូនមិនស្គាល់អតៈញ្ញាណនោះឡើយ ចូលទៅដើម្បីក្នុងគោលបំណងកាប់ឈើក្រញ៉ូង តែជាអកុសល់ក៍ប៉ះទាហាជនជាតិថៃដេញបាញ់បណ្ដាលឲ្យរងរបួស ខណៈនោះដៃគូរព្យាយាមគ្រាជនរងគ្រោះដើម្បីគេចខ្លួនពីការប្រមាញ់របស់ទាហានថៃរហូតស្ទើរអស់ខ្យល់ ទើបសម្រេចចិត្តដាក់ជនរងរបួសចោលម្នាក់ឯងនៅចំណុចគល់ឈើ ១នៅក្នុងព្រៃក្បែងកន្លែងកើតហេតុ ក៍ដើរមកដល់ផ្ទះជនរងគ្រោះនៅវេលាម៉ោងជាង៤ទៀបភ្លឺ ថ្ងៃទី២៩ ខែឆ្នាំដដែល ដើម្បីប្រាប់អំពីហេតុការណ៍ដល់ប្រពន្ធកូនជនរងគ្រោះរួចគេចខ្លួនបាត់ លុះភ្លឺឡើងថ្ងៃដដែលក៍បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានតែម្តង។

លោក វរសេនីយ៍ឯក បន្តទៀតថា ភ្លាមនោះអាជ្ញាធរមានសមត្តកិច្ចព្យាយាបទំនាក់ទំនងទៅសមត្តកិច្ចខាងភាគ្គីថៃតែគ្មានការឆ្លើយតប ប៉ុន្តែកូនៗជនរងគ្រោះហាក់បីដូចស្គាល់ចំណុចទីតាំងក៍នាំទៅរុករកឃើញឪពុក​​នៅមានដង្ហើមនៅឡើយ ប៉ុន្តែដោយរបួសធ្ងន់ធ្ងរពេកម៉្យាងអាច្រើនម៉ោងផងធ្វើឲ្យហូរឈាមច្រើន ហើយក៍បានដាច់ខ្យល់ស្លាប់នៅតាមផ្លូវក្នុងព្រៃទឹកដីប្រទេសថៃ នៅគ្រាដែលកូនៗព្យាយាមសែងឪពុកមកផ្ទះ សាកសពបានតំកល់ធ្វើបុណ្យតាមប្រណីនៅលំនៅដ្ឋានជនរងគ្រោះ។

គួររំលឹកផងដែរថា៖ តាមសេចក្តីរាយការណ៍នានាពីឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅទឹកដីប្រទេសថៃ ជាប់ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់នេះ មានករណីប្រជាពលរដ្ឋខ្មែរត្រូវបាន ចាប់ខ្លួន រងរបួសស្រាលធ្ងន់ និងស្លាប់ជាបន្តបន្ទាប់ច្រើន ពីសំណាក់សមត្តកិច្ចប្រទេសថៃ ដោយសារតែការលួចចូលឆ្លងដែនខុសច្បាប់ដើម្បីកាប់ឈើក្រញ៉ូង ខណៈនៅឃុំថ្មដានេះសម្បូរទៅដោយឈ្មួញឈើក្រញ៉ូងឈរចាំប្រមូលទិញបំផុសបំផុលឲ្យចូលទៅកាប់ ហើយអាចមានការឃុបឃិតពីសំណាក់អាជ្ញាធរមានសមត្តកិច្ចពិសេសនគរបាលការពារវរៈព្រំដែនផងដែរ ដូច្នេះករណីនេះមន្រ្តីជំនាញថ្នាក់លើគួរតែចុះស្រាវជ្រាវ និងធ្វើការសើបអង្កេតជៀសវាងប្រជាពលរដ្ឋរងគ្រោះឥតឈបឈរបន្តទៀត ៕ ដោយ បឹុម ពិន​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print