រថយន្តក្រឡុកសុីម៉ង់តិ៍របស់ក្រុមហ៊ុនTPIPL បើកក្នុងល្បឿនលឿនជ្រុលទៅបុកនិងរថយន្តក្រុងដឹកអ្នកដំណើរងកាខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តក្រឡុកសុីម៉ង់តិ៍របស់ក្រុមហ៊ុនTPIPL បើកក្នុងល្បឿនលឿនហើយបួងចង្កូតជ្រុលទៅបុកនិង​រថយន្តក្រុងដឹកអ្នកដំណើរងកាខូចខាតទាំងសងខាងសង្ស័យរថយន្តក្រឡុកសុីម៉ង់តិ៍ហ្វាំងមិនសុី។

ហេតុការណ៍ខាងលើ កើតឡើងនៅថ្ងៃពុធ ១៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៧​និង២០នាទីព្រឹកនៅចំណុចមុខសាលាបឋមស្សិក្សាភ្នំពេញថ្មី តាមបណ្តោយផ្លូវភ្នំពេញហាណូយ(១០១៩)ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿម៉ាកហុីណូ​ព័ណស​លាយខៀវពាក់ស្លាកលេខភ្នំពេញ5A1567ជារថយន្តក្រឡុកសុីម៉ង់តិ៍របស់ក្រុមហ៊ុនTPIPLបើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុមានរថយន្ត​១គ្រឿងទៀតម៉ាក គា (KIA)​ ព័ណសលាយខៀវពាក់ស្លាកលេខព្រះសីហនុ3A9898ជាប្រភេទរថយន្តក្រុងដឹកអ្នកដំណើរបើបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះក្នុងទិសដៅពីលិចទៅកើតឆ្លងផ្លូវជិតផុតទៅហើយស្រាប់តែរថយន្តក្រឡុកសុីម៉ង់តិ៍នោះបើមកយ៉ាងលឿនហើយអ្នកបើកបរថាដោយសារតែរថយន្តរបស់ខ្លួនជាន់ហ្វាំងមិនសុីហើយគាត់ខ្លាចបុកគេនៅខាងមុខទើបអ្នកបើកបរបួងចង្កូតមកខាងស្តាំងក៍ជ្រុលទៅបុកនិងរថយន្តក្រុងតែម្តងទៅ។

ក្រោយកើតហេតុនគរបាលចរាចរខណ្ឌសែនសុខបានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងនិងយករថយន្តទាំងពីគ្រឿងទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដើម្បីដោះស្រាយនៅពេលក្រោយ ៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print