ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ព្រះមហាក្សត្រចេញព្រះរាជក្រិត្យត្រាស់បង្គាប់បញ្ចប់តំណែង លោកផ្កាយ៣ ហូ ចំរើន ពីទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋលេខាធិការនោះហើយ និងលុបឈ្មោះឯកឧត្តមឧត្តមសេនីយ៍ឯក ហូ ចំរើន អត្តលេខ ០០២៩៥៨ នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ។
សូមបញ្ជាក់ថា ឧកញ៉ា ហូ ចំរើន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ បន្ទាប់ពីរូបលោកបានបាញ់បោះសេរីប្រមាណ ៦-៧គ្រាប់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ក្នុងភូមិគ្រឹះរបស់លោកស្ថិតក្នុងភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕
សូមអានខ្លឹមសារនៃព្រះរាជក្រិត្យទាំងស្រុងដូចខាងក្រោមនេះ ៖
...