លេចធ្លាយ​ដំណឹងស្នេ​ហ៍នៅ​ សូនីតា និង​លោក ទិត្យ ថាវ​រិទ្ធ

ចែករំលែក៖

 ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីដំណឹងរ​សើប​ចុ​ងក្រោ​យដែ​លទើ​បនឹ​ងផ្ទុះ​ឡើង​ពីក្នុង​ច​ង្កោម​អ្នក​សិល្បៈ​បានលើ​កឡើងអំ​ពីទំ​នា​ក់ទំ​នង​ដែល​អាច​ឈា​នដ​ល់រឿ​ង​ស្នេហា​រវាង​តារា​ស​ម្តែងស្រ​ស់​សោភា នៅ សូ​នី​តា និង​អតី​តអ​គ្គនា​យ​ករ​ង​វិទ្យុ និង​ទូរ​ទស្ស​ន៍​បាយ័ន លោក ទិត្យ ថាវ​រិទ្ធ។ ដំណឹង​នេះទើ​បនឹ​ង​លេ​ចឡើ​ង​ក្រោ​យ​ពីគេ​តែ​ង​ប្រ​ទះ​ឃើញ​អ្ន​ក​ទាំង​ពី​រ​រួ​ម​ដំណើ​រ​ទៅណា​ម​កណាជា​មួយ​គ្នា​។

    ប្រភព​ពីអ្ន​ក​សិល្បៈ​ដែលស្គា​ល់ នៅ សូនី​តា បាន​លើក​ឡើ​ងថា នៅ សូនី​តា កាន់​តែកៀក​កិត​ជិត​លោ​ក ទិត្យ ថាវ​រិទ្ធ ក្រោយពី​លោក​ទិត្យ ថាវរិ​ទ្ធ​បានចែ​កផ្លូ​វ​គ្នាជា​មួ​យ​អ្នកមេ​ម៉ាយ​ ស៊ឹម សូលីកា​ពិសេ​ស​ក្រោយ​ពេ​លដែ​លស៊ឹ​ម សូលីកា​បានប​ង្ហាញ​ស្នេ​ហ៍ដោ​យបើ​កចំ​ហរជា​មួ​យ​លោក​ អេង រិ​ទ្ធី​នោះ។ អ្វីដែ​ល​ធ្វើ​ឲ្យ​គេកា​ន់​តែ​សង្ស័​យ​ថាទំ​នាក់​ទំ​ន​ងពួ​កគេ​អាចនឹ​ង​ឈាន​ដល់​រឿង​ស្នេហា​ព្រោះតែ​ជា​ញឹក​ញាប់​គេស​ង្កេ​តឃើ​ញអ្ន​កទាំ​ងពី​រ​ចេញ​ដំណើ​រក្នុង​រ​ថយ​ន្តតែ​មួយ​ទៅ​ទទួ​ល​ទាន​អា​ហារ ហើយគេ​ក៏​ឧស្សា​ហ៍ឃើ​ញលោ​ក ទិត្យ ថាវ​រិទ្ធ ចេញ​ចូ​លផ្ទះ​វីឡា​ប្រណី​តរ​ប​ស់នៅ សូនីតា​នា​បុរី​ប៉េង ហួតបឹ​ង​ស្នោផ​ងដែ​រ។

    ទោះជាយ៉ាងណានៅមិន​ទា​ន់អា​ចស្វែ​ង​រក​កា​រប​ញ្ជា​ក់ពី​តារា​សម្តែ​ង នៅសូនី​តា បាន​នៅឡើ​យទេ​។

    គួរបញ្ជាក់ដែរថាតារាសម្តែង នៅ សូនីតា ធ្លាប់រងដំណឹងស្នេហ៍ជាមួយបុរសមានទ្រព្យស្តុកស្តម្ភម្នាក់ដែលស្ទើតែឲ្យនាងចាកចេញពីការងារសិល្បៈ។ ខណៈដែលលោកទិត្យ ថាវរិទ្ធធ្លាប់បែកបាក់ស្នេហ៍ជាមួយតារាស្រីមួយចំនួនក្នុងផងដែរបូករួមទាំងអតីតភរិយា អ្នកនាង លី ម៉ារីណា ៕  ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print