សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកូនក្មួយកម្មករនៅស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាលជាង១ម៉ឺននាក់

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះ សំណាលជាមួយកូនក្មួយកម្មករ កម្មការិនីប្រមាណ ១៦,៤៧៤នាក់ មកពី រោងចក្រ សហគ្រាសចំនួន១០ មកពីតំបន់នានាស្ថិតក្នុងស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល។

ពិធីសំណេះសំណាលថ្ងៃនេះធ្វើឡើងនៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។ ជំនួបសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយកម្មករ កម្មការិនីនាព្រឹកនេះ គឺជាជំនួបសំណេះសំណាលលើកទី៣ ហើយសម្រាប់ខេត្តកណ្តាល។

រោងចក្រទាំង១០ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីចូលរួមសំណេះ សំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ គឺមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៨ បោកគក់ចំនួន១ និងតម្បាញចំនួន១ ហើយផលិតផលចេញពីរោងចក្រទាំង១០នេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

គេហទំពរ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់ (Live) ពិធីនេះនៅម៉ោង៨:០០នាទីព្រឹក ពីស្រុកស្អាង ខេត្តកណ្តាល៕

* ប្រសិនបើបងប្អូនកូនក្មួយមានធុរៈអ្វីចាំបាច់ក្នុងពេលប្រារព្ឋកម្មវិធី សូមទាក់ទងលេខ 012217776, 012911338, 099983333។

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print