អន្តរជាតិមិនបោះបង់កិច្ចព្រមព្រៀងបរមាណូឆ្នាំ២០១៥ឡើយ

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសអីុរ៉ង់បានបញ្ជាក់ថា សហគមន៍អន្តរជាតិពិសេសគឺប្រទេសនៅក្នុងកិច្ចព្រមព្រៀង ៥+១ មិនបោះបង់កិច្ច ព្រមព្រៀងនោះឡើយ គឺនៅតែបន្តរក្សា ដដែលបើទោះបីអាមេរិកបានដកខ្លួនចេញក្តី។

លោក Mohammad Javad Zarif រដ្ឋ មន្ត្រីការបរទេសអីុរ៉ង់ បាននិយាយថា អន្តរជាតិបានព្រមព្រៀងគ្នានឹងជួយសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ឆ្នាំ២០១៥ ពីការបំផិ្លចបំផ្លាញដោយសហរដ្ឋអាមេរិក។ នេះ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ីនហួ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨។

យោងតាម លោក Zarif សហគមន៍ អន្តរជាតិបានបង្ហាញការគាំទ្រដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ កាលពីឆ្នាំ២០១៥ លើកលែងតែអុីស្រាអែល និងបណ្ដាប្រទេសអារ៉ាប់មួយចំនួនដែលគាំទ្រឱ្យទីក្រុងវ៉ាស៊ីនតោនចាកចេញពីកិច្ចព្រមព្រៀងនេះ។ លោក Zarif បាន លើកឡើងយ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា សហគមន៍អន្តរជាតិនៅតែបន្តគាំទ្រកិច្ចព្រមព្រៀងនេះ ខណៈដែល លោកប្រធានាធិបតី ត្រាំ បានបរាជ័យក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌ។ មិនតែប៉ុណ្ណោះ យើងជឿជាក់ដែរថា ទំនុកចិត្តនេះ នឹងផ្ដល់ ថាមពលដល់ ពួកយើងសម្រេចឱ្យបាននូវផលប្រយោជន៍ជូនជាតិ នៅក្នុងកិច្ចព្រមព្រៀងដ៏លំបាកបែបនេះ»។

គួរបញ្ជាក់ថា បើតាមលោករដ្ឋមន្ត្រីការបរទេសអុីរ៉ង់ បើសិនជាប្រទេសជាភាគីប្រាំផ្សេងទៀត នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ (បារំាង អង់គ្លេស ចិន រុស្ស៊ី និងអាល្លឺម៉ង់) ធានាការពារ និងមិនធ្វើឱ្យប៉ះពាល់ដល់ ប្រយោជន៍អុីរ៉ង់ នោះទីក្រុងតេអេរ៉ង់ នឹង បន្តប្ដេជ្ញាចិត្តអនុវត្តតាមកិច្ចព្រមព្រៀងនេះតទៅទៀត៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print