នារីម្នាក់បើករថយន្តម៉ាកfond RANGER បុកម៉ូតូហើយកិនពីលើពេញទំហឹងបណ្តាលអោយបុរស២នាក់រងគ្រោះ​របួស​ធ្ងន់ស្រាល

ចែករំលែក៖

​ភ្នំពេញ ៖ បុរស២នាក់ កំពុងតែជិះម៉ូតូDUK ត្រូវ​បាននារីម្នាក់បើក​រថយន្ត​មួយ​គ្រឿងម៉ាកfond RANGER បើកបរ​យ៉ាង​លឿន​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទៅ​បុកម៉ូតូខាងលើ​ពេញទំហឹងហើយបានកិនពីលើទៀត បណ្ដោយអោយ​រង​របួស​ធ្ងន់ស្រាល ត្រូវបាន រថយន្តសង្គ្រោះដឹកមន្ទីរពេទ្យភ្លាមៗផងដែរ​ ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត៣រសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅតាមផ្លូវលេខ​៥៧​​កែងនឹងផ្លូវលេខ៣៦០ ក្បែរស្ថានីយ៍ទូរទស្សអប្សារា ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នារីម្នាក់បានបើករថយន្តបង្កម៉ាកfond RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-6598 ក្នុងទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុក​ ម៉ូតូមួយគ្រឿងម៉ាកDUK ពណ៌ស បើកដោយបុរស​២នាក់កំពុងឌុបគ្នា ក្នុង​ទិស​ដៅ​ពី​កើតទៅ​លិច ​ពេញទំហឹង បណ្ដាល​ឲ្យ​បុរសទាំង២នាក់រងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្នានបានចុះមកដល់កន្លែងកើតហេតុនិង​ធ្វើការ​វាស់វែង​​រថយន្ត​បង្ក និង​ម៉ូតូ​​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​ក្រោយ​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print