ភ្នំពេញ ៖ បុរស២នាក់ កំពុងតែជិះម៉ូតូDUK ត្រូវបាននារីម្នាក់បើករថយន្តមួយគ្រឿងម៉ាកfond RANGER បើកបរយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្នទៅបុកម៉ូតូខាងលើពេញទំហឹងហើយបានកិនពីលើទៀត បណ្ដោយអោយរងរបួសធ្ងន់ស្រាល ត្រូវបាន រថយន្តសង្គ្រោះដឹកមន្ទីរពេទ្យភ្លាមៗផងដែរ ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត៣រសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅតាមផ្លូវលេខ៥៧កែងនឹងផ្លូវលេខ៣៦០ ក្បែរស្ថានីយ៍ទូរទស្សអប្សារា ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ នារីម្នាក់បានបើករថយន្តបង្កម៉ាកfond RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-6598 ក្នុងទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុក ម៉ូតូមួយគ្រឿងម៉ាកDUK ពណ៌ស បើកដោយបុរស២នាក់កំពុងឌុបគ្នា ក្នុងទិសដៅពីកើតទៅលិច ពេញទំហឹង បណ្ដាលឲ្យបុរសទាំង២នាក់រងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្នានបានចុះមកដល់កន្លែងកើតហេតុនិងធ្វើការវាស់វែងរថយន្តបង្ក និងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាក្រោយ ៕