ខាងបរិស្ថានខេត្តរតនគិរី ចាប់ឡានដឹកឈើបាន២គ្រឿង រួចដោះលែងវិញ ទុកតែឈើ៦២កំណាត់ ត្រូវព្រះរាជអាជ្ញាហៅមកសួរនាំ (មានវីដេអូ)

ចែករំលែក៖

ខេត្តរតនគិរី៖ បន្ទាប់ពីលេចឮថា ខាងបរិស្ថានចាប់ឡានដឹកឈើបាន២គ្រឿង រួចដោះលែងវិញ លោក ជា ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានហៅមន្ត្រីបរិស្ថានទាំងនោះមកសាកសួរ ខណះសង្ស័យអាចជាប់ពាក់ព័ន្ធការឃុបឃិតគ្នារវាងឈ្មួញនិងខាងជំនាញបរិស្ថាន។

ឈើទាំងនោះ គឺឈ្មួញដឹកជញ្ជូនចេញពីតំបន់ឧទ្យានជាតិអូរយ៉ាដាវ ហើយខាងបរិស្ថានបានចាប់ក្នុងបទល្មើសដឹកជញ្ជូនឈើជាក់ស្តែងនៅចំណុចភូមិសុំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨។ ក្រោយមកក៏បានដោះលែងទើបខាងព្រះរាជអាជ្ញា ហៅមកសួរនាំ តែគេពុំទាន់ដឹងថាចំណាត់ការបន្តនីតិវិធីដល់ណានៅឡើយទេ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print