ណាហ្គាវើលដ៍ លក់ទុរេនកំពត និងផ្តល់ជូននូវកម្មវិធីអស្ចារ្យជាច្រើន

ចែករំលែក៖

ភ្នំពេញ ៖ ណាហ្គាវើលដ៍ មានលក់ទុរេនរៀងរាល់ថ្ងៃពីម៉ោង ២ រសៀលដល់ ១០ យប់នៅភោជនីយដ្ឋានវិមានអម្រឹត (ជាន់ទី ៩​ នៅណាហ្គាវើលដ៍) ។​ ទុរេន គឺជាស្តេចផ្លែឈើមួយដែលមានប្រភពមកពីខេត្តកំពត ។ រីករាយពិសាទុរេន និងមង្ឃុតខ្មែរពិសេសតម្លៃ ២៣$ ប៉ុណ្ណោះសម្រាប់ម្នាក់នៅលើជាន់ដំបូលអាគារដែលមានអាងហែលទឹក ខណៈអតិថិជនអាចទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃទន្លេមេគង្គ ។

សមាជិកណាហ្គាវើលដ៍ ឬហៅថាសមាជិកហ្គោលដិនអេចរីវ៉ត នឹងទទួលបានការបញ្ចុះតម្លៃពិសេសមកត្រឹមតែ ១៨$ ឬ ១៨០ ពិន្ទុប៉ុណ្ណោះក្នុងម្នាក់ដើម្បីពិសាទុរេនក្នុងរដូវនេះហើយអតិថិជនដែលស្នាក់នៅណាហ្គាវើលដ៍ នឹងទទួលបានបណ្ណសម្រាប់ប្រើប្រាស់ដើម្បីពិសាទុរេនជាមួយក្រេឌីត ១០$ ដោយចំណាយតែ ១៨$ ប៉ុណ្ណោះ​ ។

ពីថ្ងៃទី ៤ ដល់ ១៨ មិថុនា ណាហ្គាវើលដ៍ នឹងដំណើរការកម្មវិធីប្រូម៉ូសិននំចាំងរបស់ខ្លួនដែលពេញនិយមបំផុតក្នុងចំណោមប្រជាជនក្នុងទ្វីបអាស៊ីដែលមានដូចជានំចាំងបង្គាក្រៀម និងសាច់មាន់ នំចាំងសាច់ជ្រូកបែបប្រពៃណីហុងកុង នំចាំងសណ្តែងលឿង និងនំចាំងសណ្តែកក្រហម ។ តម្លៃចាប់ពី ៣$ ឬ ៨ ពិន្ទុសម្រាប់សមាជិក ចំនួនមានកំណត់ មានដាក់លក់នៅភោជនីយដ្ឋានចិន Fortune Palace (ជាន់ទី ១ ណាហ្គាវើលដ៍) Chopstick (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍) Hall of Golden Chimes (ជាន់ទី ៥ ណាហ្គាទី ២) និង Golden Bowl (ជាន់ទី ១ ណាហ្គាទី ២) ។

ក្នុងរដូវក្តៅនេះ ណាហ្គាវើលដ៍ក៏មានផ្តល់ជូនឲ្យអតិថិជននូវកម្មវិធីពិសេសដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ រួមមាន ប៊ុហ្វេថ្ងៃត្រង់ និងល្ងាចទិញ ១ ថែម​ ១ នៅភោជនីយដ្ឋាន 2Pangea (ជាន់ទី ២ ណាហ្គាទី ២) ដែលជាភោជនីយដ្ឋានប៊ុហ្វេប្រណីតដែលមានប្រវែងវែងជាងគេក្នុងរាជធានីភ្នំពេញ ។ ចំណាយតែ ១៤$ ប៉ុណ្ណោះសម្រាប់ប៊ុហ្វេថ្ងៃត្រង់ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ដល់ ២:៣០ រសៀល ឬ១៦,៥០$ សម្រាប់ប៊ុហ្វេពេលល្ងាចចាប់ពីម៉ោង ៥:៣០ ល្ងាចដល់ ៧:៣០ យប់ ហើយអតិថិជនអាចកម្ម៉ង់បង្កងធំបន្ថែមក៏បាន ។

ចំពោះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ក្នុងប្រទេសរុស្ស៊ីដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១៤ មិថុនានេះ ប្រិយមិត្តបាល់ទាត់អាចមកទស្សនាការផ្សាយបន្តផ្ទាល់នៅលើអេក្រង់ដ៏ធំ និងពិសាអាហារសម្រន់ និងភេសជ្ជៈពិសេសនៅបានីយដ្ឋានណាហ្គារ៉ក់ (ជាន់ទី ១ ណាហ្គាវើលដ៍) និងសាល SportsBook (ជាន់ទី ១ នៅណាហ្គាទី ២) ។ ហើយពុកម៉ែបងប្អូនអាចមកទស្សនាការសម្តែងក្នុងរដូវក្តៅពិសេសពីរៀងរាល់ថ្ងៃពុធដល់ថ្ងៃអាទិត្យចាប់ពីម៉ោង ៧:៣០ យប់ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ដែលមានការចូលរួមសម្តែងពីអ្នករាំអន្តរជាតិ តារាចម្រៀង សៀក តន្រ្តីករ-តន្រ្តីការិនី និងកម្មវិធីដ៏ជក់ចិត្តជាច្រើនទៀត ។

បទពិសោធន៍ដ៏អស្ចារ្យចុងក្រោយ គឺលោកអ្នកនឹងទទួលបានកញ្ចប់សេវាកម្មស្ប៉ាបញ្ចុះតម្លៃពិសេស ២០% រយៈពេល ១២០ នាទីនៅមណ្ឌលស្ប៉ាប្រណីតនៅជាន់ទី ១ នៅណាហ្គាវើលដ៍រួមមាន ការខាត់ស្បែកដោយប្រើជែលលូហ្វា ម៉ាស្សាក្បាល និងម៉ាស្សាដោយប្រើប្រេងអូលីវ ។ សូមអញ្ជើញមកណាហ្គាវើលដ៍ដើម្បីទទួលយកនូវបទពិសោធន៍ដ៏រីករាយបំផុត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print