លោកអភិបាលខណ្ឌច្បារអំពៅស្នើឲ្យ ចៅសង្កាត់យកចិត្តទុកដាក់លើបញ្ហាសំរាម

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីរក្សាបាននូវសណ្តាប់ ធ្នាប់ល្អ បរិស្ថានស្អាត ជាថ្មីម្តងទៀតអាជ្ញាធរខណ្ឌច្បារអំពៅដែលមានលោកចេង មុនីរ៉ា ជាអភិបាលបានស្នើឲ្យលោក-លោកស្រីជាចៅសង្កាត់ ត្រូវរកវិធីសាស្ត្រយ៉ាងណាដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋកុំឲ្យបោះចោលសំរាមពាស វាលពាសកាលព្រោះធ្វើឲ្យប៉ះពាល់ដល់ បរិស្ថាន បាត់បង់សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសធ្វើឲ្យមូលដ្ឋានខណ្ឌក៏ដូចជា រាជធានីភ្នំពេញបាត់បង់សោភណភាព ។

កន្លងមកបញ្ហាសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ បញ្ហាបរិស្ថានត្រូវបានដាក់ចេញជាផែនការសកម្មភាពអនុវត្តជាប្រចាំ តែលទ្ធផលដែលទទួលបាននៅមិនទាន់សមប្រកបទៅតាមការចង់បានរបស់រដ្ឋ បាលខណ្ឌច្បារអំពៅនោះឡើយ ដោយ មកដល់ពេលនេះការងារសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថាន នៅតែជាប្រធាន បទដែលត្រូវដាក់ចេញដើម្បីអនុវត្តជា ប្រចាំដដែល ។

សំណើនេះបានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៨របស់ក្រុមប្រឹក្សា ខណ្ឌច្បារអំពៅកាលពីព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ក្រោមវត្តមានលោក អ៊ំ ម៉ារ៉េត ប្រធានក្រុម ប្រឹក្សាខណ្ឌ , លោកស្រី ឯក យ៉ានី អភិបាល រងតំណាងអភិបាលខណ្ឌ និងមានការចូល រួមពីលោក លោកស្រី ជាចៅសង្កាត់ទាំង៨ មន្ត្រីក្រុមការងារគ្រប់ផ្នែកគ្រប់ការិយាល័យចំណុះឲ្យរដ្ឋបាលខណ្ឌច្បារអំពៅ ។

នៅក្នុងកិច្ចប្រជុំនេះលោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌានថ្លែងកោត សរសើរដល់គណៈអភិបាលដែលបាន យកចិត្តទុកដាក់លើការងារសន្តិសុខការ ងារចុះរៀបចំសណ្តាប់ធ្នាប់ជាប្រចាំ និង ការងារបរិស្ថាន ដោយដឹកនាំកម្លាំងចុះធ្វើការងាររដ្ឋបាលទាំងថ្ងៃទាំងយប់ ទោះបីជា មេឃភ្លៀងខ្យល់ក៏នៅតែធ្វើ ។ តែអ្វីដែល​ជា​ការចង់បានទៀតនោះ សូមឲ្យគណៈ​អភិបាលបន្តធ្វើសកម្មភាពពង្រឹងការងារសន្តិសុខការងារសណ្តាប់ធ្នាប់ និការងារ​បរិស្ថានតទៅទៀត ដើម្បីទីក្រុងស្អាត សណ្តាប់ធ្នាប់ល្អ និងបរិស្ថានល្អ ។

ឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រុមប្រឹក្សាខណ្ឌលោកស្រីឯក យ៉ានី អភិបាលរង តំណាងលោកអភិបាលខណ្ឌ បានជំរុញឲ្យលោកលោកស្រី ជាចៅសង្កាត់ ត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខ ការងារសណ្តាប់ធ្នាប់ និងការងារបរិស្ថាន នៅក្នុងមូលដ្ឋានសង្កាត់របស់ខ្លួនគ្រប់គ្រង ជាពិសេសបញ្ហាសំរាមត្រូវរកវិធីយ៉ាងណាដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនិងធ្វើការណែនាំឲ្យបងប្អូនប្រជាពលរដ្ឋបានយល់ដឹងពីការងារទុកដាក់សំរាម ។

សព្វថ្ងៃនេះការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត ដូច្នេះសូម អស់លោក លោកស្រី ជាចៅសង្កាត់ត្រូវ បញ្ជ្រាបការយល់ពីបរិស្ថានដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។ រីឯមួយផ្នែកទៀត សូមអាជ្ញាធរ សង្កាត់រួមគ្នាសម្អាតបរិស្ថានជាប្រចាំដើម្បី ពញ្ញាក់ស្មារតីដល់ប្រជាពល រដ្ឋកុំឲ្យបោះចោលសំរាមនិងកាកសំណល់ផ្សេងៗនៅតាម ទីធ្លាសាធារណៈ ត្រូវវេច ខ្ចប់ ញែកសំរាមឲ្យបានត្រឹមត្រូវនិងទុក ដាក់នៅកន្លែង ដែលអាជ្ញាធរបានកំណត់ ព្រោះងាយស្រួលដល់ក្រុមការងារប្រមូល សំរាមចុះទៅប្រមូលដាក់រថយន្តដឹកសំរាមបានកុំបោះចោលពាសវាលពាសកាល តទៅទៀតព្រោះធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងបរិស្ថាន ។

ជាមួយគ្នានេះលោកស្រី ឯក យ៉ានី អភិ បាលរងខណ្ឌ សូមអំពាវនាវដោយទទូច ដល់ប្រជាពលរដ្ឋ សូមកុំយកសំរាមនិង កាកសំណល់ផ្សេងៗទៅបោះចោលតាម ទីសាធារណៈត្រូវទុកដាក់នៅតាមកន្លែងដែលអាជ្ញាធរបានកំណត់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនស៊ីនទ្រីចុះទៅ ប្រមូលមិនធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ ធ្នាប់សាធារណៈនិងបរិស្ថានឡើយ ។ ការធ្វើ បែបនេះមានន័យថាបងប្អូនប្រជាពលរដ្ឋបាន ចូលរួមជាមួយអាជ្ញាធរក្នុងការថែរក្សា បរិស្ថាន និងសណ្តាប់ធ្នាប់ ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print