សឿ សុធារ៉ា បកអាក្រាត វីជេ អាណូ រឿងចេញសែកស្អុយ៥ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលថ្មីមួយក្នុងចង្កោមអ្នកសិល្បៈ និងមហាជនក្រោយពីតារាសម្តែង សឿន សុធារ៉ាបានបញ្ចេញសារ និងរូបថតបកអាក្រាត អតីតពិធីករប៉ុស្តិ៍លេខ៣ គឺអ្នកនាង វីជេ អាណូរឿងចេញសែកស្អុយអត់លុយឲ្យប្អូននាងថ្លៃមិនក្រោម៥ម៉ឺនដុល្លារអាមេរិក។

ការចេញសែកស្អុយនេះបានធ្វើឡើងក្រោយពីតារាសម្តែង សឿ សុធារ៉ា បានអស់ភាពអត់ធ្មត់ក្នុងការរងចាំ និងមិនរំពឹងស្វែងរកដំណោះស្រាយរហូតនាងទម្លាយសារមួយដែល និយាយចំៗទៅកាន់តារាស្រីដែលទើបសម្រេចចិត្តចូលប្រឡូកក្នុងអាជីពសិល្បៈជាថ្មីនោះ។ ក្នុងសារដែលនាងបានបង្ហោះជាសាធារណៈបានលើកឡើងថា សូមមេត្តា បង សួន ភក្តី ហៅ (DJ ANO) មេត្តាចូលខ្លួនមកដោះស្រាយរឿងចេញសែកស្អុយមកអោយប្អូននាងខ្ញុំ ចំនួន៦សែក សរុបទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារ។សារបើកកាយទង្វើដ៏មហាស្មោកគ្រោក ពីសម្អាងការ ស៊ឿ សុធារ៉ា ធ្វើអោយមានការភ្ញាក់ផ្អើលជាខ្លាំង ពេញបណ្ដាញសង្គមហ្វេសប៊ុក ហើយក៏ផ្ទុះនូវមតិជាច្រើនរំលឹកឡើងផងដែរថា មិនមែនជាលើកទី១នោះទេ ដ្បិតពេលកន្លងមក មានតារាសិល្បៈពីរបីរូបមកហើយ ដែលបានទម្លាយថា អ្នកនាង សួន ភក្តី ហៅ វីជេ អាណូ ចេញសែកក្លែងក្លាយអោយបែបនេះដែរ ក្រោយពេលនាងជំពាក់ជំពិន រឿងទិញរថយន្តបង់រំលស់។

ទាក់ទងបញ្ញា​នេះ វិជេ អាណូ មិនអាច​សុំការ​បកស្រាយ​បានទេដោយ​ទូរសព្ទរបស់​នាង មិនអាច​ទាក់ទង​បាន។ វីជេ អាណូ ទើបបោះ​ជំហាន​ចូលសិល្បៈ​ជាថ្មី ក្រោយ​ផ្អាក​ពីការងារ​សិល្បៈ​មួយរយៈ។ការប្រកាស​ចូល​សិល្បៈ​ជាថ្មី វីជេ រូបនេះ​ធ្លាប់​បញ្ជាក់​ថា នាងមាន​ទីផ្សារ​ភាពយន្ត​ខ្លាំងមិន​ចាញ់​មុន​នោះទេ។ ក្រៅពីប្រកាសវិលរកសិល្បៈជាថ្មីនេះដែរនាងក៏បានបើកដំណើរការហាងលក់អាហារដ៏ល្បីមួយផងដែរ។ ទន្ទឹមនឹងភាពល្បីល្បាញតារាស្រីរូបនេះក៏ប្រទះនឹងដំណឹងអាស្រូវជាបន្តបន្ទាប់ ទាំងលេចចេញរឿងមានកូនស្រីបីនាក់ និងទាក់ទិនជុំវិញរឿងបញ្ជាទិញរថយន្តខ្យល់ពីបរទេសផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print