លោក ឃួង ស្រេង ៖ អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមកម្លាំងការពារសន្ដិសុខ សុវត្ថិភាព សាធារណៈជូនប្រជាពលរដ្ឋរួចជាស្រេចហើយ ក្នុងឱកាសព្រឹត្ដិការណ៏បោះឆ្នោត សកលខាងមុខឈានមកដល់

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រាជធានីភ្នំពេញ បានត្រៀម លក្ខខណៈ រៀបចំដាក់កម្លាំង ការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងពេលបោះឆ្នោត សកល ឆ្ខាំ២០១៨នេះរួចរាល់ហើយ ដើម្បីផ្ដល់សេចក្ដីសុខ សុវត្ថិភាពជូនបងប្អូន កុំឲ្យមានការបំភិតបំភ័យណាមួយពីសំណាក់ជនអគតិមួយចំនួន ដែល ឆ្លៀតឱកាសនិយម ។ លោកឃួង ស្រេង បានបញ្ជាក់បែបនេះ ខណៈលោកកោះប្រជុំជាបន្ទាន់ ជាមួយ គណៈបញ្ជាការឯកភាព និងមន្ដ្រីពាក់ព័ន្ធ ដើម្បីដាក់ផែនការការពារសន្ដិសុខ ក្នុងពេលបោះឆ្នោតសកល ឲ្យខានតែបាននៅរាជធានីភ្នំពេញ និង បន្ដការពង្រឹងលើការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅលើផ្លូវធំៗទាំង១១ខ្សែ នៅក្នុងខណ្ឌ៤កណ្ដាលក្រុង ។ កិច្ចប្រជុំនេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃពុធ ១រោច ខែជេស្ន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី៣០ ឧសភា ឆ្នាំ២០១៨ ។

      នៅក្នុង កិច្ចប្រជុំនេះក៏មានការចូលរួមពី  មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកជួន សុវណ្ណស្នងការរាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១២ ព្រមទាំងមន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញទាំង ២៤ ចូលរួមផងដែរ។

    លោកឃូង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖  ការបើកកិច្ចប្រជុំនេះឡើង គឺដើម្បីពង្រឹងបន្ថែមទៅលើបញ្ហា កិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញអោយកាន់តែប្រសើរឡើង និងការផ្ទៀងផ្ទាត់ឡើងវិញ ជុំវិញលើការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅលើផ្លូវធំៗទាំង១១ខ្សែ ដែលរដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញជាផែនការជាអាទិភាពនាពេលកន្លងមកនេះ ។

  

     លោកជួន សុវណ្ណស្នងការរាជធានីភ្នំពេញ ក៏បានរាយការណ៍ពីផែនការ ក្នុងកិច្ចការពារសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ នៅក្នុងរាជធានីភ្នំពេញ។ ក្រៅពីនេះ លោកអភិបាលខណ្ឌទាំង១២ក៏បានលើកឡើងពីសភាពការណ៍ចោរ លួច ឆក់ ប្លន់ ល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លូននីមួយៗផងដែរ ដើម្បីរិះរកគ្រប់មធ្យោបាយធ្វើយ៉ាងណាអោយភូមិសង្កាត់មានសុវត្ថិភាព បង្កើតអោយបានភាពកក់ក្តៅជូនប្រជាពលរដ្ឋ ៕

...

  ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print