ចាប់បានមេចោរប្លន់ ញ៉េ ឡយ ហើយ និងបាញ់អោយគ្នាគេស្លាប់ម្នាក់ បន្ទាប់ពីពួកគេបាញ់តដៃជាមួយនគរបាលព្រហ្មទណ្ឌខេត្តត្បូងឃ្មំុ

ចែករំលែក៖

ខេត្តត្បូងឃ្មំុៈ លោកឧត្តមសេនីយ៍ស្នងការខេត្តត្បូងឃ្មំុបានបញ្ជាក់អោយបានដឹងថា កាលពីវេលាម៉ោង ០៣និង ០៣នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ៧ ស្ថិតនៅភូមិបិទទន្លា ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក កំលាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ក្រោមការបញ្ជាដឹកនាំផ្ទាល់ពី រូបលោក និង លោក ហៀង សុភក្រ្ត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តត្បូងឃ្មុំ បានធ្វើការអនុវត្តដីកាចំនួន ២ដីកា គឺដីការ លេខ៩៨៥ ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៥ របស់សាលាដំបូងខេត្តកំពង់ចាម ករណីលួចមានស្ថានទំងន់ទោស (ប្លន់)ប្រព្រឹត្តទៅនៅភូមិកណ្តោលកោង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និង លេខ ១២០៤ ខែមីនា ឆ្នាំ២០១៥ របស់សាលាដំបូងខេត្តកំពង់ចាម ករណីលួចមានស្ថានទំងន់ទោស (ប្លន់)ប្រព្រឹត្តទៅនៅភូមិក្បាលស្លែង ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជនសង្ស័យមានឈ្មោះ ញ៉េ ឡយ ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិនិគមន៍ក្រោម ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងជាមុខសញ្ញាមេក្រុមចោរប្លន់ផ្ទះលក់ឥវ៉ាន់ចាប់ហួយ កាលពីពេលថ្មីៗនេះផងដែរ នៅឃំុថ្មពេជ្រ ស្រុកត្បូងឃ្មំុ។
លោកឧត្តសេនីយ៍ស្នងការក៏បានបញ្ជាក់បន្ថែមឲបានដឹងថា ក្នុងការអនុវត្តដីកានេះ កំលាំសមត្ថកិច្ចបានធ្វើការលោមព័ទ្ធជនល្មើស ក្នុងពេលកំពុងណាត់គ្នាដើម្បីទិញអាវុធ ដើម្បីធ្វើសកម្មភាពបន្ត ។ ពេលនោះសម្មត្ថកិច្ចបានហៅជនសង្ស័យដែលកំពុងជិះម៉ូតូបំរ៉ុងគេចខ្លួនឲឈប់ដើម្បីប្រគល់ខ្លួនឲសម្មត្ថកិច្ច ប៉ុន្តែជនសង្ស័យ បានធ្វើការបាញ់តដៃ មកសមត្ថកិច្ច ហើយសម្មត្ថកិច្ចយើងក៏បានធ្វើការបាញ់តវិញ ដើម្បីការពារខ្លួន ក៏បណ្តាលឲ្យបក្សពួកជនល្មើស ស្លាប់ ម្នាក់ ឈ្មោះ នាង ភេទប្រុស អាយុ ៤០ ឆ្នាំ ជាមុខសញ្ញាមកពីខេត្តកំពង់ធំ និង ជនសង្ស័យ ឈ្មោះ ញ៉េ ឡយ បានរងរបួសជើង(បែកជង្គុង)ហើយកំពុងត្រូវបានជួយសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ចំពោះជននេះ៕វណ្ណះ 

    
    
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print