ភ្លៀងមួយមេរន្ទះបាញ់គោអ្នកស្រុកងាប់អស់៦ក្បាលនៅស្រុកអូរជុំ

ចែករំលែក៖

ខេត្តរតនគីរី ៖ ភ្លៀងមួយមេធំផ្គររន្ទះបាញ់ងាប់គោចំនួន ០៦ក្បាលហេតុការណ៍៍នេះបានកើតឡើងនៅវេលាម៉ោង១០.០០នាទីយប់ ថ្ងៃពុធ១ រោច ខែជេស្ឋ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៨ស្ថិតនៅភូមិចារអ៊ុងកេតឃុំចារអ៊ុងស្រុកអូរជុំខេត្តរតនៈគីរី។

ហេតុការណ៍រន្ទះបាញ់ងាប់គោ០៦ក្បាលនេះត្រូវបានលោកនី ណុល អាយុ៤៨ឆ្នាំជនជាតិទំពួន ជាម្ចាស់គោបានឲ្យដឹងថានៅមុនពេលកើតហេតុមានភ្លៀងធ្លាក់មួយមេយ៉ាងធំនឹងផ្គរលាន់លាយផ្លេកបន្ទោរព្រាតៗស្រាប់តែរន្ទះបាញ់លាន់យ៉ាងខ្លាំងនឹងផ្សែងហុយងងឹតក្នុងលំនៅស្ថានរបស់គាត់ ដល់ម៉ោង១១យប់ថ្ងៃដដែលគាត់ជាម្ចាស់គោបានដើរទៅរកមើលគោរបស់គាត់ដែលគោដេកជុំគ្នាសរុបចំនួន២២ក្បាលចំង៉ាយពីផ្ទះ២០ម៉ែត។

ហើយសត្វគោចំនួន២២ក្បាលនោះរន្ទះបាញ់ងាប់តែ៦ក្បាលទេគាត់បានបញ្ជាក់ថាគោងាប់០៦ក្បាលនោះគាត់លក់បាន០៤ក្បាលសរុបលុយបាន២លាន ៤០មុឺនរៀល ហើយគាត់មានការសោកស្តាយគោរបស់គាត់យ៉ាងខ្លាំងណាស់៕ដោយៈជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print