ភ្នំពេញ ៖ អាជ្ញាធរខណ្ឌមានជ័យដឹកនាំ ដោយអភិបាល រងខណ្ឌមានជ័យ លោក ឌី រត្ន័ខេមរុន នៅរសៀល ថ្ងៃព្រហត្ប៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ បានចុះ ទៅបង្ក្រាបនៅទីតាំងបើកកត់ឆ្នោតវៀតណាម ខុសច្បាប់ មួយកន្លែង និងឃាត់ខ្លួនមនុស្ស៣នាក់ផងដែរ ។
ប្រតិបត្ដិការចុះបង្ក្រាបផ្ទះលួចបើកកត់ឆ្នោតវៀតណាម ខុសច្បាប់ខាងលើនេះ ស្ថិតនៅផ្ទះជួល ផ្លូវវត្តពោធីញាណ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ដោយដកហូតលុយដុល្លារ៣៧០ដុល្លារនិងលុយខ្មែរ៥០៧០០០០រៀល រួមនិងក្រដាស់កត់ឆ្នោតមួយចំនួនផងដែរ ។
១ឈ្មោះ ញាឹក កុសល ភេទប្រុសអាយុ៤៥ឆ្នាំ ២ឈ្មោះ មួយ ហៀង ភេទស្រីអាយុ៣៥ឆ្នាំ ៣ឈ្មោះ នោយ ពិសិដ្ន ភេទប្រុសអាយុ១៦ឆ្នាំ។
បើតាម លោក ឌី រត្ន័ខេមរុន អភិបាលរងខណ្ឌមានជ័យ បានឱ្យដឹងថា ក្រោយពីទទួលបានការណែនាំពីសំណាក់អភិ បាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី រួចមកលោក បានដឹកនាំ កម្លាំងនិងអាជ្ញាធរមូលដ្ឋាន ចុះទៅទីតាំង លួចបើកកត់ឆ្នោតវៀតណាមខាងលើនោះបានឃាត់ខ្លួនមនុស្ស៣នាក់ និងដោយដកហូតលុយដុល្លារ៣៧០ដុល្លារនិងលុយខ្មែរ៥០៧០០០០រៀល ទូរស័ព្ទដៃ២គ្រឿង ត្រាថៃ្ងខែឆ្នាំ១ ប្រដាប់គិតលេខ២ រួមនិងក្រដាស់កត់ឆ្នោតមួយចំនួនផងដែរ ។
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅលោក ឌី រត្ន័ខេមរុន អភិបាលរងខណ្ឌមានជ័យ បានបន្តថា ទីតាំងកត់ឆ្នោតវៀតណាមខាងលើធ្លាប់បានចាប់មង្តហើយនៅតែលួចបើកកត់ឆ្នោតវៀតណាមដ៏ដែរ៕