ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០១៥ លោកនាយឧត្ដម សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានជួបពិភាក្សា ការងារជាមួយលោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជា ណាចក្រកម្ពុជា ។
ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតរុស្ស៊ីបាន បញ្ជាក់ថា តាមរយៈការពិភាក្សាជា រឿយៗក្នុងរយៈពេលកន្លងមកបង្ហាញឱ្យ ឃើញនូវកិច្ចសហប្រតិបត្ដិការខាងវិស័យ យោធារវាងប្រទេសយើងទាំងពីរនាំមក នូវលទ្ធផលជាដុំកំភួន ។ តាមរយៈជំនួប នោះឯកអគ្គរដ្ឋទូតបានជម្រាបជូនលោកនាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ដ្រី អំពីការអញ្ជើញរបស់រដ្ឋមន្ដ្រីការពារ ប្រទេសរុស្ស៊ីដល់លោកនាយឧត្ដមសេនីយ៍ ទៀ បាញ់ ធ្វើទស្សនកិច្ចជាផ្លូវការនៅ ប្រទេសរុស្ស៊ីតាមពេលវេលាសមស្របនាពេលខាងមុខនេះ ។ សេចក្ដីអញ្ជើញ ជាផ្លូវការនឹងត្រូវបញ្ជូនមកក្រសួងការពារជាតិកម្ពុជា តាមរយៈអនុព័ន្ធយោធា កម្ពុជាប្រចាំនៅទីក្រុងម៉ូស្គូសហព័ន្ធ រុស្ស៊ី ។
លោកបានចាត់ទុកការអញ្ជើញនេះ ជាជំហានដ៏សំខាន់សម្រាប់ពង្រីកទំនាក់ ទំនងកិច្ចសហប្រតិបត្ដិការ រវាងប្រទេស ទាំងពីរ កងទ័ពទាំងពីរកម្ពុជា-សហព័ន្ធ រុស្ស៊ីឱ្យកាន់តែប្រសើរឡើង ។
ជាការឆ្លើយតប លោកនាយឧត្ដម សេនីយ៍ ទៀ បាញ់ បានរំលឹកឡើងវិញនូវ ការជួយឧបត្ថម្ភគាំទ្ររបស់អតីតសហ ភាពសូវៀតដល់កម្ពុជា រយៈពេលកន្លង មកលើផ្នែកសម្ភារប្រើប្រាស់គ្រឿង សព្វាវុធមធ្យោបាយដឹកជញ្ជូនរបស់កងទ័ព ជើងគោក ជើងទឹក ជើងអាកាស ព្រមទាំងបណ្ដុះបណ្ដាលធនធានមនុស្ស លើមុខជំនាញបច្ចេកទេសផ្សេងៗដល់កងទ័ពកម្ពុជា ជាប្រភពធនធានដ៏សំខាន់ បម្រើឱ្យកិច្ចការពារមាតុភូមិបានរឹងមាំ និង បន្សល់ទុកដល់សព្វថ្ងៃនេះ ។
លោកនាយឧត្ដមសេនីយ៍ ក៏បានសង្កត់ ធ្ងន់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្ដិ ការរវាងកងទ័ពប្រទេសទាំងពីររហូតមកដល់បច្ចុប្បន្នបាននឹងកំពុងបោះជំហាន ទៅមុខយ៉ាងសកម្ម ព្រមទាំងលើកឡើង ពីគោលបំណងចង់ជំរុញឱ្យអ្នកដែលធ្លាប់ បានសិក្សានៅសហព័ន្ធរុស្ស៊ី បានជួបជុំ គ្នា ឬរៀបចំជាសមាគមនិស្សិតដែល ធ្លាប់បានទៅរៀនសូត្រនៅប្រទេសរុស្ស៊ី ទុកជាប្រវត្ដិសាស្ដ្រ ពីព្រោះអ្នកទាំងអស់ នោះបច្ចុប្បន្នបានក្លាយជាថ្នាក់ដឹកនាំ សំខាន់ៗក្នុងជួរខ.ភ.ម.ផងដែរ ៕
ដោយ៖ សុខ ដុម