កិច្ច​ពិភាក្សា​ការងារ​រវាង​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​ជាមួយ​ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុ​ស្ស៊ី​

ចែករំលែក៖

​ភ្នំពេញ​៖​ កាលពី​រសៀល​ថ្ងៃ​ទី​១២​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ លោកនាយ​ឧត្ដម​ សេនីយ៍​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋ​មន្ដ្រី​ក្រសួងការពារជាតិ​ បាន​ជួប​ពិភាក្សា​ ការងារ​ជាមួយ​លោក​ Dmitry​ Tsvetkov​ ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុ​ស្ស៊ី​ប្រចាំ​ព្រះរាជា​ ណា​ចក្រ​កម្ពុជា​ ។​

DSC_8625 copy

​ក្នុង​ជំនួប​នោះ​ ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​បាន​ បញ្ជាក់​ថា​ តាម​រយៈ​ការ​ពិភាក្សា​ជា​ រឿយៗ​ក្នុង​រយៈពេល​កន្លង​មក​បង្ហាញ​ឱ្យ​ ឃើញ​នូវ​កិច្ច​សហប្រតិបត្ដិការ​ខាង​វិស័យ​ យោធា​រវាង​ប្រទេស​យើង​ទាំង​ពីរ​នាំ​មក​ នូវ​លទ្ធផល​ជា​ដុំ​កំភួន​ ។​ តាម​រយៈ​ជំនួប​ នោះ​ឯកអគ្គរដ្ឋទូត​បាន​ជម្រាប​ជូន​លោកនាយ​ឧត្ដមសេនីយ៍​ ឧបនាយករដ្ឋមន្ដ្រី​ អំពី​ការ​អញ្ជើញ​របស់​រដ្ឋមន្ដ្រី​ការពារ​ ប្រទេស​រុ​ស្ស៊ី​ដល់​លោកនាយ​ឧត្ដមសេនីយ៍​ ទៀ​ បាញ់​ ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ ប្រទេស​រុ​ស្ស៊ី​តាម​ពេលវេលា​សម​ស្រប​នា​ពេល​ខាង​មុខ​នេះ​ ។​ សេចក្ដី​អញ្ជើញ​ ជា​ផ្លូវការ​នឹង​ត្រូវ​បញ្ជូន​មក​ក្រសួងការពារជាតិ​កម្ពុជា​ តាម​រយៈ​អនុព័ន្ធយោធា​ កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ម៉ូ​ស្គូ​សហព័ន្ធ​ រុ​ស្ស៊ី​ ។​

​លោក​បាន​ចាត់​ទុក​ការ​អញ្ជើញ​នេះ​ ជា​ជំហាន​ដ៏​សំខាន់​សម្រាប់​ពង្រីក​ទំនាក់​ ទំនង​កិច្ច​សហប្រតិបត្ដិការ​ រវាង​ប្រទេស​ ទាំង​ពីរ​ កងទ័ព​ទាំង​ពីរ​កម្ពុជា​-​សហព័ន្ធ​ រុ​ស្ស៊ី​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ។​

​ជា​ការ​ឆ្លើយ​តប​ លោកនាយ​ឧត្ដម​ សេនីយ៍​ ទៀ​ បាញ់​ បាន​រំលឹក​ឡើង​វិញ​នូវ​ ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​របស់​អតីត​សហ​ ភាព​សូ​វៀត​ដល់​កម្ពុជា​ រយៈពេល​កន្លង​ មក​លើ​ផ្នែក​សម្ភារ​ប្រើប្រាស់​គ្រឿង​ សព្វាវុធ​មធ្យោបាយ​ដឹក​ជញ្ជូន​របស់​កងទ័ព​ ជើង​គោក​ ជើង​ទឹក​ ជើង​អាកាស​ ព្រមទាំង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ លើ​មុខ​ជំនាញ​បច្ចេកទេស​ផ្សេងៗ​ដល់​កងទ័ព​កម្ពុជា​ ជា​ប្រភព​ធនធាន​ដ៏​សំខាន់​ បម្រើ​ឱ្យ​កិច្ច​ការពារ​មាតុភូមិ​បាន​រឹង​មាំ​ និង​ បន្សល់​ទុក​ដល់​សព្វ​ថ្ងៃនេះ​ ។​

​លោកនាយ​ឧត្ដមសេនីយ៍​ ក៏​បាន​សង្កត់​ ធ្ងន់​ចំពោះ​ទំនាក់ទំនង​កិច្ច​សហ​ប្រតិបត្ដិ​ ការ​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ​រហូត​មក​ដល់​បច្ចុប្បន្ន​បាន​នឹង​កំពុង​បោះ​ជំហាន​ ទៅ​មុខ​យ៉ាង​សកម្ម​ ព្រមទាំង​លើក​ឡើង​ ពី​គោលបំណង​ចង់​ជំរុញ​ឱ្យ​អ្នក​ដែល​ធ្លាប់​ បាន​សិក្សា​នៅ​សហព័ន្ធ​រុ​ស្ស៊ី​ បាន​ជួបជុំ​ គ្នា​ ឬ​រៀបចំ​ជា​សមាគមនិស្សិត​ដែល​ ធ្លាប់​បាន​ទៅ​រៀនសូត្រ​នៅ​ប្រទេស​រុ​ស្ស៊ី​ ទុកជា​ប្រវត្ដិសាស្ដ្រ​ ពីព្រោះ​អ្នក​ទាំងអស់​ នោះ​បច្ចុប្បន្ន​បាន​ក្លាយជា​ថ្នាក់ដឹកនាំ​ សំខាន់ៗ​ក្នុង​ជួរ​ខ​.​ភ​.​ម​.​ផង​ដែរ​ ៕​

...

ដោយ៖ សុខ​ ដុម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print