ឃាត់ខ្លួន​អ្នក​ជួញដូរ​ថ្នាំ​ញៀន​២​នាក់​ និង​ថ្នាំ​៥៩​ កញ្ចប់​ក្នុងផ្ទះ​សំណាក់​លី​ហេង​ថ្មី​

ចែករំលែក៖

​ភ្នំពេញ​៖​ កម្លាំង​នគរបាល​ការិយាល័យ​ ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ រាជធានី​ភ្នំពេញ​ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយ​កន្លែង​ ស្ថិត​នៅ​ បន្ទប់​លេខ​១០៥​ នៃ​ផ្ទះសំណាក់​លី​ហេង​ថ្មី​ ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២៧១​ សង្កាត់​ផ្សារ​ដើម​ ថ្កូវ​ ខណ្ឌចំការមន​។​

jpg11

ក្រោយមក​ទើប​បន្ដ​ទៅ​បង្ក្រាប​នៅ​ក្រោម​ ស្ពាន​ព្រះ​មុនី​វង្ស​ សង្កាត់​ច្បារ​អំពៅ​ទី​១​ ខណ្ឌ​ ច្បារ​អំពៅ​មួយ​លើក​ទៀត​ដោយ​ ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ និង​ដកហូត​ថ្នាំ​ញៀន​ ចំនួន​៥៩​កញ្ចប់​ដែល​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​គឺជា​អ្នក​ជួញដូរ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​ មាន​ទី​១​ ឈ្មោះ​សម្បត្ដិ​ ភក្ដី​ អាយុ​ ២៥​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្រុក​កំណើត​ និង​ទីកន្លែង​រស់នៅ​បច្ចុប្បន្ន​ស្ថិត​នៅ​ភូមិ​អូរ​ អណ្ដូង​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​និង​ ទី​២​ ឈ្មោះ​សំ​ ចាន់​ដា​រ៉ា​រិ​ទ្ធ​ អាយុ​២៦​ឆ្នាំ​ មុខ​ របរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​លេខ​៥០​ ផ្លូវ​ លេខ​៣៦៩​ ភូមិ​កោះក្របី​ សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ។​ខណៈ​ដែល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ​ដែរ​សមត្ថកិច្ច​បាន​ដក​ ហូត​ថ្នាំ​៥៩​កញ្ចប់​ព្រមទាំង​បាន​ដកហូត​ម៉ូតូ​ចំនួន​២​គ្រឿង​ ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ និង​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​ផង​ដែរ​ ។​

​បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​រួច​មក​សមត្ថកិច្ច​បាន​ បាន​បញ្ជូន​ពួក​គេ​ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​នៅ​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ៕​

...

ដោយ៖ ប្រាថ្នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print