ខេត្កកំពង់ស្ពឺះបុរសម្នាក់បានស្លាប់ក្រោយពីសាច់ញាតិ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខណៈដែលជិះម៉ូតូម្នាក់ឯងបត់ឆ្លងផ្លូវត្រូវបានរថយន្តបើកលឿនបុកអូសជិត២០ម៉ែត្របណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ធ្ងរ នគរបាលឃាត់បានទាំរថយន្តនិងអ្នកបើកបរ កាលពីវេលាម៉ោង០៦និង១០នាទីព្រលប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នៅលើផ្លូវប៉េតុងអ៊ុតធី ត្រង់ចំណុចមុខផ្ទះឈ្មោះហនក្នុងភូមិព្រៃទទឹង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលស្រុកបាននិយាយអោយដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ( ប្រន់ធា)ពណ៌ទឹកដោះគោពាក់ស្លាកលេខភ្នំពេញ3D2197បើកបរដោយឈ្មោះគឹម វិឆៃភេទប្រុសអាយុ២៩ឆ្នាំមុខរបរបើកបររថយន្ត រស់នៅក្នុងភូមិកណ្តាលឃុំកោះតូចស្រុកទឹកឈូខេត្តកំពត។នគរបាលបានបន្តទៀតថាររថយន្តខាងលើបាន បើកបរតាមផ្លូវប៉េតុងខាង មកពីទិសខាងកើតទៅទិសខាងលិចលុះពេលធ្វើដំណើរមក ដល់ចំណុចកើតហេតុ ខាងលើបានបុកម៉ូតូ០១គ្រឿងម៉ាកហុងដាC125-ស៊េរីឆ្នាំ២០១៥ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ស្ពឺ.1F5776បើកបរដោយឈ្មោះអឹុម រ៉ុមភេទប្រុសអាយុ៥១ឆ្នាំ រស់នៅភូមិព្រៃទទឹងកើតឃុំវាល ស្រុកគងពិសី ខេត្តកំពង់ដែលកំពុងតែជិះម្នាក់ឯងចេញពីផ្ទះឈ្មោះមោក ពីទិសខាងជើងបត់ទៅកើតត្រូវរថយន្តមកពីទិសខាងកើតបុកកិននិង ជាន់ពីលើអូសជិត២០ម៉ែត្រ។
ក្រោយកើតហេតុកាបណ្តាលឈ្មោះអុឹម រ៉ុមអ្នកបើកម៉ូតូរងគ្រោះធ្ងន់បញ្ជូនដល់មន្ទីរពេទ្យដល់ពាក់កណ្ដាលផ្លូវ(បានស្លាប់)។ចំពោះវត្ថុតាងម៉ូតូខូច50%រថយន្តខូចស្រាល ។វត្ថុតាងពាក់ព័ន្ធរក្សារទុកនៅប៉ុស្តិឃុំវាល ។ ចំណែកអ្នក បើកបរថយន្តសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុករង់ចាំបញ្ជូនបន្តដើម្បីចាត់ការតាមផ្លូវច្បាប់។ក្រោយពីនគរបាលជំនាញធ្វើការវាស់វែង
សាកសពប្រគល់ឱ្យក្រុមគ្រួសាធ្វើបុណ្យតាមប្រពៃណី៕សេនា សក្តិ