ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ស៊ុន សុផាតស្នងការរង ទទួលផែនប្រឆាំងបទល្មើស បានឲ្យដឹងថាៈ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នេះ នគរបាលស្រុកព្រៃនប់ និង នគរបាលស្រុកកំពង់សិលា បានសហការគ្នា បង្រ្កាបមុខសញ្ញា ជួញដូរគ្រឿងញៀន ទ្រង់ទ្រាយធំ១ករណី នៅផ្ទះលក់ដូរមួយកន្លែង ជិតជញ្ជីងថ្លឹងរថយន្តផ្លូវ ជាតិលេខ៤ ស្ទឹងសំរោង ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដោយបានចាប់ខ្លួនស្រ្តីម្នា ក់ ជាមេលក់ថ្នាំញៀន ឈ្មោះ ឡុង សុភា ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅដ្ឋានដូចខាងលើ មុខរបរលក់ចាប់ហួយ ។
វត្ថុតាងចាប់យកបាន ថ្នាំញៀនមេតំហ្វេតាមីន ចំនួន៥៧កព្ជាប់ (ធំ៧កញ្ចប់) តូច៥០កញ្ចប់។
លោកឧត្តមសេនីយ៍ត្រីស៊ុន សុផាត បានបញ្ជាក់ថា៖ មុខលក់ថ្នាំញៀន នៅតាមផ្លូវជាតិលេខ៤នេះ ត្រូវបាន ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដាក់ផែនការឲ្យតាមដានជាយូ រមកហើយ ទំរាំមានតំរុយភស្តុតាងគ្ រប់គ្រាន់ ហើយឈានទៅចាប់ខ្លួនបានដោយ ជោគជ័យ មានភស្តុតាងគ្រប់គ្រាន់។បច្ ចុប្បន្នសមត្តកិច្ចកំពុងក៏សាងសំ ណុំរឿងបញ្ជូនទៅតុលាការចាត់ការតា មនិតិវិធីច្បាប់៕ឆ្លាម សមុទ្រ