ពលរដ្ឋក្នុងស្រុកកំចាយមារ រងគ្រោះដោយខ្យល់កន្ត្រាក់ ទទួល បានព្រះរាជអំណោយ

ចែករំលែក៖

ខេត្តព្រៃវែង៖ សម្តេចចៅហ្វាវាំង គង់ សំអុល បាននាំយកព្រះរាជអំណោយរបស់ព្រះមហាក្សត្រ ចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ធ្វើអោយខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ៦៧ខ្នង ស្មើនឹង៦៧ គ្រួសារ ក្នុងឃុំដូនកឹង ក្នុងនោះគ្រួសារគ្រោះថ្នាក់ធ្ងន់ធ្ងរ ៩គ្រួសារ ក្នុង០១គ្រួសារទទួលបាន អង្ករ១០០គីឡូ តង់២ មី២កេស មុង២ ភួយ២ និងថវិកា ៨០០ ០០០រៀល។ 

  ចំណែកគ្រួសារងគ្រោះ ថ្នាក់ មធ្យម និងរងគ្រោះស្រាល ចំនួន ៥៨គ្រួសារ ទទួលបាន អង្ករ ១០០គីឡូ តង់២ មី២កេស មុង២ ភួយ២ និងថវិកា ៤០០ ០០០រៀល ។ ក្នុងនោះដែរក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្ត ព្រៃវែង ក៏បានចែកជូនដល់គ្រួសាររងគ្រោះធ្ងន់ធ្ងរ ០៩គ្រួសារ ក្នុង ១គ្រួសារទទួលបាន អង្ករ ២៥គីឡូ, កន្ទេល១, តង់១, មុង១, ភួយ១,ក្រមា១ សារុង១ និងថវិកា ១០០ ០០០រៀល, ។ រងគ្រោះមធ្យម ៨គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូ កន្ទេល១ មុង១ ភួយ១ ក្រមា១ សារុង១ និងថវិកា ៥០ ០០០រៀល។ រងគ្រោះស្រាល ៥០គ្រួសារ ក្នុង១គ្រួសារទទួលបាន  អង្ករ២៥គីឡូ មុង១ ភួយ១ ក្រមា១ សារុង១ និងថវិកា ៥០ ០០០រៀល។ និងអ្នករងរបួស ១នាក់ ទទួលបានថវិកា  ២០០ ០០០រៀល ។

ក្នុងនាមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង លោក ស សុខា សូមគោរពថ្លែងអំណរថ្វាយព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ដែលព្រះអង្គជានិច្ចកាលតែងតែប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យផ្ទាល់ព្រះអង្គ ជួយដល់កូនចៅ គ្រប់ទីកន្លែង៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print