អាជ្ញាធររាជធានីភ្នំពេញគ្រោងដាក់ឲ្យដំណើរការស្ថានីយ៍បូមទឹកបឹងត្របែក ក្នុងសប្តាហ៍នេះ ដើម្បីរំដោះទឹកលិចលង់ក្នុងខណ្ឌ៣ នៅរដូវវស្សា  

ចែករំលែក៖

 ភ្នំពេញ៖ ស្ថានីយ៍បូមទឹកបឹងត្របែក ដែលមានម៉ូទ័រថ្មីចំនួន១១គ្រឿង ស្ថិតនៅលើកំណាត់ផ្លូវ២៧១ នឹងដាក់ឲ្យដំណើរការ នៅចុងក្នុងសប្តាហ៍នេះ ដែលមានសមត្ថភាពបូមទឹកចេញ កើនបាន៣ដង បើធៀបសមត្ថភាពបូមទឹកចាស់ ដើម្បី ត្រៀមរំដោះទឹកចេញពីភាគខាងត្បូងរាជធានីភ្នំពេញ ឲ្យបានទាន់ពេល នៅក្នុងរដូវវស្សានេះ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ ឲ្យដឹងនៅថ្ងៃអង្គារ៏ ៦រោច ខែជេស្ន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី៥ មិថុនា ឆ្នាំ២០១៨នេះថា៖  សព្វថ្ងៃ ការដ្ឋានសាង សង់ស្ថានីយ៍បូមទឹកបឹងត្របែកថ្មី  ស្ថិតនៅលើកំណាត់ផ្លូវ ២៧១ ជិតច្រមុះជ្រូក ក្បាលថ្នល់ នៅក្នុងខណ្ឌចំការមន មកដល់ពេលនេះ ការដ្ឋានសាងសង់ស្ថានីយ៍ទាំងមូលសម្រេចបាន ៩៨ ភាគរយហើយ។
ស្ថានីយ៏នេះ នឹងដាក់ឲ្យដំណើរការ នៅដើម សប្តាហ៍នេះ ទាំងម៉ូទ័រថ្មី ចំនួន១១គ្រឿង ដែលមានសមត្ថភាពបូមទឹកកើនឡើងបាន ៣ដង បើប្រៀបធៀបសមត្ថភាពស្ថានីយ៍បូមទឹកចាស់កន្លងមក ដើម្បី ត្រៀមរំដោះទឹកចេញតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ឲ្យបានទាន់ពេល នៅក្នុងរដូវវស្សានេះ។ លោកបន្តថា៖ នៅពេលនេះ ក្រុមការងារជំនាញនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កំពុងសាកល្បងម៉ូទ័របូមទឹកថ្មីចំនួន៥គ្រឿង នៅស្ថានីយ៍បឹងត្របែកនេះ ហើយក្នុងសប្តាហ៍បន្ទាប់មក ម៉ូទ័រថ្មីចំនួន១១គ្រឿង នឹងដាក់ឲ្យដំណើរការទាំងអស់ ដែលមានសមត្ថភាពបូមទឹក ២៣,៣ម៉ែត្រគូប ក្នុង១វិនាទី ដែលកើនបាន ៣ដង លើសសមត្ថភាពស្ថានីយ៍បូមទឹកចាស់។
នៅពេលនេះសម្រេចបាន ៩៨ ភាគរយហើយ ហើយទាំងអស់នេះ នឹងដាក់ឲ្យដំណើរការ នៅចុងសប្តាហ៍នេះ ដែលវាបានកាត់បន្ថយបានច្រើននៅក្នុងខណ្ឌ៣ គឺខណ្ឌចំការមន ដូន ពេញនិងខណ្ឌ ៧មករា ដើម្បី ចូលរួមដោះស្រាយបញ្ហាទឹកលិចនៅរដូវវស្សានេះឯង ។
លោក បញ្ជាក់ថា ៖  ស្ថានីយ៏បូមទឹកបឹងត្របែកនេះ បានបំពាក់ម៉ូទរ័ថ្មីខ្នាតធំចំនួន១១គ្រឿង ម៉ូដែលមានសមត្ថភាពបូមទឹកបាន ២៣,៣ម៉ែត្រគូប ដោយធានាបានការលិចលង់ដោយជំនន់ទឹកភ្លៀង។ ក្រៅពីកសាងស្ថានីយនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានដំណើរការស្តារនិងបុកស៊ីផាយអមប្រឡាយបឹងត្របែកផងដែរ ដើម្បី បើកមុខទឹក ឲ្យចរន្តទឹកហូរបានលឿន មកស្ថានីយ៏។
សូមបញ្ជាក់ថា៖ បច្ចុប្បន្នរាជធានីភ្នំពេញ មានស្ថានីយ៏បូមទឹកចំនួន១៤កន្លែង គឺស្ថានីយ៍បូមទឹកបឹងត្របែក បឹងទំពន់ បឹងសាឡាង ទួលគោក១ត្រឡោកបែក ទួលគោក២ផ្លូវលេខ ៧០ ទំនប់ ទួលគោក  ព្រះគន្លង់១ ព្រះគន្លង់២ ស្ថានីយ៍ផ្សារ ចាស់ស្ថានីយ៍ចាក់តុមុខ ស្ថានីយ៍ស្វាយប៉ាកគីឡូ៩ស្ថានីយ៍ កប់ស្រូវ ស្ថានីយ៍ទួលសំពៅ  ស្ថានីយ៍បូមទឹកបុរី ១០០ខ្នង និងស្ថានីយ៍លូ៥ ស្ទឹងមានជ័យ ៕  ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print