ក្រសួងធម្មការនិងសាសនា កំពុងចាត់វិធានការចៅអធិការវត្ត ភ្នំបាក់លើមានស្រីស្នេហ៍ បង្ហោះ កៀកកើយតាមហ្វេសប៊ុក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីផ្អើលពេញហ្វេសប៊ុក រឿងអន្ទិតត្រងោលគ្រងចីវរក្រហមងាំង​មានស្នេហាជាមួយស្រីក្មេងសាច់ខ្ចីដូចអន្លក់ និងលេងខ្លាឃ្លោកប្រឡែងគ្នាសើចសប្បាយនោះ ឥឡូវគេស្រាវជ្រាវរកឃើញម្ចាស់អាក់ខោននារីកំណាន់គាត់នោះហើយ នាងពិតជាស្រស់ស្អាត​មែន….ចឹងបានជាធ្វើឲ្យអន្ទិតម្នាក់នេះភ្លើតភ្លើនវក់វីស្នេហ៍ភ្លេចខ្លួនជាសង្ឃ…?

តាមការស្រាវជ្រាវ និងតាមរយៈរូបភាពធ្វើឲ្យកក្រើកពេញ Facebook នោះ សង្ឃភ្លើតភ្លើនខុស​វិន័យសង្ឃអង្គនេះ គឺជាព្រះចៅអធិការវត្តភ្នំបាក់លើ ខេត្តបន្ទាយមានជ័យ។​គេឃើញនៅក្នុង​រូបភាពវីដេអូឃ្លីបខ្លីមួយ  នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ នៅលើបណ្តាញសង្គម Facebook មានការចែកចាយយ៉ាងព្រោងព្រាតករណី ព្រះសង្ឃមួយអង្គ បានបញ្ចេញរូបភាពដេក​ប្រឡែងលេងជាមួយនារីម្នាក់ដោយមាត់កកេរពោត និងអង្គុយធ្វើជាមេខ្លាឃ្លោកទៀតផង។ ករណីនេះបានធ្វើឱ្យផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនា​ព្រះពុទ្ធ ជាពិសេសនោះ អ្នកដែលធ្លាប់បានយកចង្ហាន់ទៅប្រគេនព្រះសង្ឃនិងលើកដៃសំពះ​ដល់ក្នុង​វត្តក៏ដូចជា ធ្លាប់បានឱ្យព្រះសង្ឃស្រោចទឹកលើកជតារាសីទៀតផង។

ព្រះសង្ឃដែលរងការរិះគន់យ៉ាងព្រោងព្រាត ត្រូវបានគេស្គាល់ថា ជាព្រះចៅអធិការវត្តភ្នំ​បាក់​លើ ស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រះនាម ព្រះគ្រូសោទរ ស្រិល វណ្ណា ដែលគេដឹងថា ជាព្រះសង្ឃពូកែខាងស្រោចទឹកដ៏ល្បី ធ្វើឱ្យពុទ្ធបរិស័ទជិតឆ្ងាយ អ្នកមាន អ្នកក្រ អ្នកធ្វើការ អ្នករកស៊ី គ្រប់ស្រទាប់វណ្ណៈទៅឱ្យព្រះអង្គស្រោចទឹកផងដែរ។

ពាក់ព័ន្ធទង្វើរអសីលធម៌ និងខុសវិន័យធម៌របស់ព្រះចៅអធិការវត្តភ្នំបាក់លើនេះ ត្រូវបាន​ក្រសួង​ធម្មការ និងថ្នាក់ដឹកនាំសង្ឃ ប្រកាសចេញវិធានការណ៍យ៉ាងម៉ឺងម៉ាត់ជាទីបំផុត ចំពោះបុគ្គលសង្ឃអង្គនេះ។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា ក្រោមការ​ណែ​នាំផ្ទាល់ពីសំណាក់ ទេសរដ្ឋមន្ត្រី រដ្ឋមន្រី្តក្រសួង ធម្មការ និងសាសនា លោកហ៊ឹម ឆែម លោក​បានពិភាក្សាជាមួយគណៈសង្ឃ លើវិធានការមិនលើកលែងឱ្យ​បុគ្គលនោះឡើយ ព្រោះទង្វើ​នេះប៉ះពាល់មុខមាត់យ៉ាងធ្ងន់ធ្ងរ ទៅលើវិស័យព្រះពុទ្ធសាសនា នៅកម្ពុជា ដែលជាសាសនា​របស់រដ្ឋ និងជាការទប់ស្កាត់សកម្មភាពទាំងឡាយរបស់​បុគ្គល​សង្ឃមួយចំនួន ដែលបានរុញ​ច្រានសាសនារបស់ជាតិកាន់តែធ្លាក់ចុះ។

ចំណែក លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានអះអាងផងដែរថា លោកបានចាត់​ឱ្យមន្ទីរធម្មការ និងសាសនាខេត្ត បើកប្រជុំគណៈសង្ឃជាបន្ទាន់ ដើម្បីចាត់វិធានការណ៍​លើករណីនេះ យ៉ាងម៉ឺងម៉ាត់ជាទីបំផុតហើយដែរ។

ប្រជាពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យម្នាក់ បាននិយាយថា លោកក៏ធ្លាប់ទៅវត្តនេះ ហើយឱ្យព្រះសង្ឃស្រោចទឹកទៀតផង និងពេលទៅម្តងៗ ឃើញតែមានមនុស្សទៅឱ្យ​លោកដោះអំពើដោយអុជធូប ហើយម្នាក់ៗសុទ្ធតែក្តៅដែលត្រូវអំពើរបស់គេ។ ដោយឡែក នៅលើបណ្តាញសង្គម Facebook ស្រ្តីម្នាក់ដែលមានអាខោនឈ្មោះ MoTa Gimmick បានបង្ហោះសារថា «ស្គាល់លោកម្នាក់នេះអត់ ខំគោរពជឿជាក់ តែទីបំផុតរត់តាមស្រី ដេកជាមួយស្រី ហើយកុហកថាទៅមើលជំងឺនៅសុរិន ប្រទេសថៃ » ៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print