នគរបាលសេដ្ឋកិច្ចឆែកឆេរយានដ្ឋាននៅខណ្ឌឬស្សីកែវ រកឃើញរថយន្តចំនួន១០គ្រឿង ដំឡើងខុសបទដ្ឋានបច្ចេកទេស

ចែករំលែក៖

រាជធានីភ្នំពេញៈ កំលាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មេីស សេដ្ឋកិច្ចក្រោមការដឹកនាំរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច រាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ដោយមានការ សម្រប​សម្រួលពីលោក ហោ លីណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃច័ន្ទ 06រោច ខែជេស្ឋ ឆ្នាំរកា សំរឹទ្ឋិស័ក ព.ស 2562 ត្រូវនិងថ្ងៃទី04 ខែ​មិថុនា ឆ្នាំ2018 បានចុះត្រួតពិនិត្យយានដ្ឋានកាត់តតម្លេីងរថយន្តខុសបទដ្ឋានបច្ចេកទេស និងគ្មានច្បាប់ នៅចំណុចយាន្តដ្ឋានគ្មានលេខ ផ្លូវ598 សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

នៅក្នុងប្រតិបត្តិការនេះដែរ លោកឧត្តមសេនីយ៍ទោ អ៊ុំ មុន្នី អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងថា សមត្ថកិច្ចចម្រុះយើងបានត្រួតពិនិត្យឆែកឆេរជាក់ស្តែងរកឃេី​ញ រថយន្តចំនួន​10 គ្រឿង ក្នុងនោះរថយន្តបានតម្លេីងរួចចំនួន 05គ្រឿង(ម៉ាក lexus 03គ្រឿង, camry hybrigde 01គ្រឿង និង hylan der 01គ្រឿង) និងចំនួន 05គ្រឿងទៀតកំពុងតម្លេីងពំុទាន់រួច (ម៉ាក​lexus 02 គ្រឿង ,camry hybrigde 01គ្រឿង និងpruis 02គ្រឿង)
ចំពោះវត្ថុតាងទាំង អស់ខាងលើលោកព្រះរាជអាជ្ញារងបាន សម្រេចឲ្យបិទផ្លុំបេសៀលរក្សាដាក់ទុកក្នុងយាន្ដដ្ឋានខាងលេីចំនួន 05គ្រឿង(ដែល តម្លេីងពុំទាន់រួច) និងចំនួន 05គ្រឿងដែលបានតម្លេីងរួច បានដក​ហូត​យកមករក្សា ទុកនៅនាយកដ្ឋាននិង ហើយនៅក្នុងប្រតិបត្តិការនេះដែរបាននាំមេការ ឈ្មោះ ឃឹន បញ្ញា ភេទប្រុស អាយុ 24 ឆ្នាំ ជនជាតិខ្មែរ​ មកនាយកដ្ឋាន ដេីម្បីបន្តនីតិវិធី ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print