ភ្នំពេញ ៖ នគរបាលខណ្ឌសែនសុខបានបញ្ជួនជនសង្ស័យ០៥នាក់ទៅតុលាកាក្នុងសំណុំរឿង០៤ករណីផ្សេងគ្នាក្រោយពីសមត្ថកិច្ចបញ្ចប់និតិវិធីសាកសួរួចមក។កាលពីថ្ងៃអង្គារ ៦រោច ខែជេស្ន ឆ្នាំច សំរឹទ្ធិស័ក ព. ស ២៥៦២ ត្រូវនិងថ្ងៃទី៥ខែមិថុនា ឆ្នាំ២០១៨។កាលពីម៉ោង០៨និង០០នាទីព្រឹកមិញនេះ។
សមត្ថកិច្ចប្រាប់ថា៖ កាបញ្ជួនជនសង្ស័យទាំង០៥នាក់ទៅកាន់តុលាកានាព្រឹកនេះបន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនពួកគេក្នុងមូលដ្ឋានខណ្ឌនាពេលកន្លងមកហើយបានបញ្ចប់និតិវិធីសួនាំរួចរាល់ក្នុងនោះមានប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយករណីប្រើប្រាស់អាវុធខុសច្បាប់(ដាវសាំម៉ូរ៉ៃឆ្នៃ)២ករណី និងលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ)មួយករណី។
នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងទៀតថា ជនសង្ស័យទាំង០៥នាក់នេះកម្លាំងនគរបាលប៉ុស្តិ៍ទាំង៦បានធ្វើការឃាត់ខ្លួននាពេលកន្លងមកដោយការឃាត់ខ្លួននេះបន្ទាប់ពីកម្លាំងបានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់រាល់បទល្មើសដែលអាចកើតមានហើយបានឃើញជនសង្ស័យទាំងនេះក៍ឃាត់ខ្លួន។
អធិការនគរបាលខណ្ឌសែនសុខក៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួយសហការណ៍និងផ្តាល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធនិងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗដែលប្រមូូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនសូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាប៕ ដោយ៖ តុង សីហា