អភិបាលខណ្ឌច្បារអំពៅលោកចេងមុនីរ៉ា ផ្តល់ថវិកា និងអង្ករដល់កងសន្តិសុខ

ចែករំលែក៖

ភ្នំពេញៈ ដើម្បលើកទឹកចិត្តដល់កងសន្តិសុខប្រចាំសាខណ្ឌដែលខិតខំបំពេញការងារកាពារសន្តិសុខ រៀចំសណ្តាប់ធ្នាប់ សម្អាតបរិស្ថានអនាម័យ និងសម្រួលចរាចរ នាពេលកន្លងទៅ ឥឡូវនេះត្រូវបាលលោកចេង មុនីរ៉ា អភិបាលខណ្ឌផ្តល់ជាថវិកា និងអង្ករក្នុងម្នាក់ៗ៣០គីឡូក្រាម និងថវិកា២ម៉ឺនរៀល ។

សកម្មភាពមនុស្សធម៌លើទឹកចិត្តដល់កងសន្តិសុខនេះធ្វើឡើងនៅរសៀលថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងបរិវេណសាលា ដោយមានការចូលរួមពីលោកអភិបាលរង នាយក_នាយករងរដ្ឋបាល និងកម្លាំសន្តិសុខជាង៥០នាក់ ។

ក្នុងកម្មវិធីមនុស្សធម៌នេះលោកអភិបាលខណ្ឌបានកោតសរសើរដល់កងសន្តិសុខដែលខិតខំបំពេញបំរើប្រជាពលរដ្ឋគ្រប់ផ្នែក រួមមានការងាររៀបចំសណ្តាប់ធ្នាប់ ការងារការងារសន្តិសុខ ការងារបរិស្ថានអនាម័យ ការងារសម្រួលចរាចរ និងកិច្ចការមួយចំនួនទៀត ។ ទោះបីជាទទួលបានប្រាក់ឧបត្ថម្ភមិនសមប្រកបទៅតាមការចង់បានយ៉ាងណាក៍ដោយ តែទឹកចិត្ត និងឆន្ទះរបស់បងប្អូនធ្វើឡើងក្នុងគោលដៅបំរើប្រជាពលរដ្ឋ និងរួមចំណែកក្នុងការបំរើរាជរដ្ឋាភិបាល ដូចមន្ត្រីរាជការដែរ ។

ជាមួយគ្នានេះសូមបងប្អូនបន្តសកម្មភាពចូលរួមចំណែកជាមួយអាជ្ញាធរខណ្ឌដើម្បីរួមគ្នាអភិវឌ្ឍន៍មូលដ្ឋានខណ្ឌច្បារអំពៅឲ្យមានការរីកចំរើន មានសណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត មានអនាម័យ និងមានសន្តិសុខល្អ និយាយរួមយើងត្រូវរួមគ្នា អនុវត្តគោលនយោបាយ “ ភូមិ_សង្កាត់ មានសុវត្ថិភាព “ ឲ្យមានប្រសិទ្ធិភាព ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print