កម្មសិក្សាការីទាំងអស់ត្រូវចូលរួមបោះឆ្នោតឱយបានគ្រប់ៗគ្នា

ចែករំលែក៖

ភ្នំពេញ: លោកនាយឧត្តមសេនីយ៍ ឯល វ៉ានសារ៉ាត រដ្ឋលេខាធិការ ក្រសួងការពារជាតិបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះនាយកដ្ឋាន ភូមិសាស្ត្រ ខិតខំពុះពារបំពេញ ភារកិច្ច សំដៅពង្រីកវិស័យឯកទេសវិទ្យាសាស្រ្ត មួយមាន ប្រសិទ្ធភាព លេីជំនាញភូមិសាស្ត្រនិងសេនាធិការផែនទី លេីកទី២០ ឆ្នាំ ២០១៨ ឆ្លេីយតបសំណូមពរ ភារកិច្ច ការពារកសាងមាតុភូមិ។

នេះជាការលេីកឡេីងរបស់លោកនាយឧត្្តមសេនីយ៍ រដ្ឋលេខា ធិការ ក្រសួងការពារជាតិ ក្នុងពិធីបេីកវគ្គបំប៉នមុខជំនាញភូមិស្ត្រ និងសេនាធិការផែនទី នាថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០ ១៨ នៅមជ្ឈមណ្ឌលហ្វឹកហឺ្វនភូមិសាស្រ្ត ស្តិតក្នុងសង្កាត់ព្រែកបា្រ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ឯក ទេព ចំរេីន អគ្គលេខាធិការរង អគ្គលេ ខាធិការដ្ឋាន ក្រសួងការពារជាតិ និងជានាយក នាយកដ្ឋាន ភូមិសាស្រ្ត រាយការណ៍ជូនអង្គពិធី អំពីការបេីកវគ្គសិក្សាជំនាញ ភូមិសាស្រ្តជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ១៩៩៩ មកដល់ឆ្នាំ ២០១៨ នេះបានចំនួន ២០ វគ្គមានកម្មសិក្សាការី មកពីបណ្តាកងឯក ភាព ចំណុះកងយោធពលខេមរភូមិន្ទ ខ.ភ.ម ។

ទន្ទឹមនឹងនេះក៏បានចាត់តាំង គ្រូចល័តចុះហ្វឹកហ្វឺនដល់យោធភូមិភាគ កង ពលខាងមុខនិងនៅជំុវិញរាជធានីបានជាច្រេីនវគ្គទៀត ។ វគ្គបំប៉នមានរយះពេល ៩១ ថ្ងៃ មានកម្មសិក្សារី ៨៥ នាក់ សិក្សាជំនាញ ភូមិសាស្រ្តយោធា និង របៀបប្រេីបា្រស់ ភូមិសាស្រ្ត របៀបសេុីបការណ៍ និងវាយតម្លៃ ភូមិសាស្រ្តយោធា សិក្សា អំពីការប្រេីប្រាស់ផែនទីគ្រប់ប្រភេទ មាត្រដ្ឋាន របៀបប្រេីប្រាស់ឧបករណ៍ ឋានលេខាផ្សេងៗ ពិសេស GPS កែវឆ្លុះ ត្រី វិស័យ។ល។ ប្រភេទនិយាមកានិងរបៀប ហៅនិយាមកា យល់ ដឹងកិច្ចការបច្ចេកទេស វាស់វែង កំណត់ទីតាំងបង្គោល និងខ័ណ្ឌសីមា ព្រំដែនជាមួយប្រទេសជិតខាង ដំណេីរទ័ពដោយ មាន ឬ គ្មានត្រីវិស័យនិង GPS រកគោលដៅព្រៃភ្នំ និងមេរៀនផ្សេងៗទៀត ចំនួន ៣០ ។ ក្រៅពីជំនាញ យេីងផ្សព្វផ្សាយ អប់រំចិត្តសាស្រ្ត ច្បាប់នានា ក្នុងកងទ័ព​និងវិធានកានការការ ពារ ទប់ស្កាត់ជំងឺអេដស៍ ។

លោកនាយឧត្តមសេនីយ៍ ឯល វ៉ានសារ៉ាត ក្រេីនរំឮកដល់យោធាចារ្យ កម្មសិក្សាការីទាំងអស់ត្រូវយកចិត្តទុកដាក់ ជំរុញ និងរៀនសូត្រការងារអប់រំចិត្តសាស្រ្ត សតិអារម្មណ៍ ច្បាប់ស្តីពីលក្ខន្តិក:ទូទៅចំពោះខ.ភ.ម និងបទវិន័យទូទៅរបស់ ខ.ភ.ម និងអភិក្រម ៥ ចំណុច របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ” ឆ្លុះកព្ចុាះ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ” និងចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នានាថ្ងៃទី ២៩ ខែ កក្តដា ឆ្នាំ ២០១៨ ខាងមុខផងដែរ ៕ សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print