ពលរដ្ឋខ្មែរអ៊ីស្លាម៧០០គ្រួសារ ក្នុងសង្កាត់ច្រាំងចំរេះ១និង២ មកទទួលអំណោយសប្បុរសធម៌ ពីលោកអូស្មាន ហាស្សាន់ និងម៉ាឡេស៊ី សម្រាប់បួសរ៉ាម៉ាឌន

ចែករំលែក៖

ភ្នំពេញ ៖ លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បាននាំយកអំណោយ សប្បុរសធម៏ ជាគ្រឿងឧបភោគ បរិភោគមួយចំនួន ប្រគល់ជូន លោកតា លោក យាយ និងប្រជាពលរដ្ឋខ្មែរអ៊ីស្លាមចំនួន ៧០០គ្រួសារ នៅសង្កាត់ច្រាំងចំរេះ១ និង ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងនោះ ៥០០ គ្រួសារ ជាអំណោយរបស់លោកផ្ទាល់ និង២០០គ្រួសារ ជាអំណោយ សប្បុរសធម៏របស់អង្គការដៃគូរមកពីប្រទេស​ម៉ាឡេស៊ី ដែល ក្នុងកញ្ចប់អំណោយ នីមួយៗ មានតម្លៃ២០ ដុល្លារ ។ អំណោយទាំងនេះសម្រាប់បងប្អូនពលរដ្ឋខ្មែរអ៊ីស្លាម យកទៅដោះស្រាយក្នុងជីវភាពបានមួយកំរិតតូច ក្នុងខែបួសរ៉ាម៉ាឌន ។

ពិធីចែកអំណោយសប្បុរសធម៏នេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃ អង្គារ៏ ៧រោច ខែជេស្ន ឆ្នាំចសំរឹទ្ធិស័ក​ព.ស​២៥៦២ ត្រូវនិងថ្ងៃទី៥ មិថុនា ឆ្នាំ២០១៨ នៅវិហារអ៊ីស្លាមគីឡូម៉ែត្រលេខ៨ ឬស្សីកែវ ។

លោក អូស្មាន ហាស្សាន់ បានលើកឡើងថា៖ ការចែករម្លែក អំណោយនិងម្ហូបអាហារគឺជាអំពើរកុសល្យផលបុណ្យមួយយ៉ាងសំខាន់ និងចាំបាច់ ដល់បុគ្គលមុស្លិមគ្រប់រូប ជាពិសេសនៅក្នុងខែបួសរ៉ាម៉ាឌន គឺជាឱកាសដ៏ប្រពៃ អ្នកកាន់សាសនា អ៊ីស្លាមប្រកួតប្រជែងសាងអំពើរល្អ ការបរិច្ចាកទាន តាមលទ្ធភាព សូម្បីតែការចែករំលែកសម្លមួយចាន ដល់អ្នកជិតខាងក៏មានន័យបំផុត ហើយក៏បានក្លាយទៅជាប្រពៃណីល្អមួយ នៅតាមសហគមន៍ខ្មែរអ៊ីស្លាម រួមទាំងសហគមន៍អ៊ីស្លាមលើសកលលោកផងដែរ ។

ឆ្លៀតឱកាសនេះដែរ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បានរំលឹក ដល់បងប្អូន ប្រជាពលរដ្ឋ គ្រប់រូបកុំភ្លេច ត្រៀមខ្លួនទៅ ចូលរួមបំពេញកាតព្វកិច្ច នៅថ្ងៃ២៩ ខែកដ្ដា ឆ្នាំ២០១៨ ដែលជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដែលនៅមិនយូរទៀតទេ គឺនៅសល់តែ ៥៤ថ្ងៃប៉ុណ្ណោះ ហេតុនេះ ការចូលរួមទៅបោះឆ្នោត គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ហើយសន្លឹកឆ្នោត១សន្លឹក របស់បងប្អូន គឺជាដើមទុន យ៉ាងសំខាន់ ក្នុងការរួមចំណែករក្សាសុខសន្តិភាព បងប្អូនរស់នៅដោយសុខដុមរមនា ជូនខ្លួនឯង សហគមន៍ និង ប្រជាជាតិកម្ពុជាទាំងមូលផង ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print