យន្តហោះចម្បាំងពីរគ្រឿងហើយបានធ្លាក់ ដោយមួយគ្រឿងកើតឡើងនៅក្នុង ប្រទេសឥណ្ឌានិងមួយគ្រឿងទៀតនៅក្នុងកោះតៃវ៉ាន់ ។ នៅក្នុងប្រទេសឥណ្ឌា យន្តហោះចម្បាំងរបស់ទាហានអាកាសបាន ធ្លាក់នៅតំបន់ Gujarat ស្ថិតនៅភាគខាង លិច ។
យន្តហោះដែលធ្លាក់ខាងលើនេះ គឺ ជាប្រភេទចាហ្គារ (Jaguar) ជាកម្មសិទ្ធិ របស់កងទ័ពអាកាសឥណ្ឌា បានធ្លាក់នៅ ទីវាលស្រែនៃភូមិមុនដ្រា Mundra របស់ រដ្ឋខាងលើនេះ បន្ទាប់ពីវាទើបបានហោះចេញពីមូលដ្ឋានទ័ពអាកាស ចាំណាហ្គារ បានតែប៉ុន្មាននាទីប៉ុណ្ណោះ។ អាកាស យានិកឈ្មោះ សាន់ចាយ ឆូហាន (Sanjay Chauhan) នៅលើយន្តហោះចម្បាំង នោះ ត្រូវបានគេអះអាងថា បាត់បង់ជីវិតហើយ។
គួរបញ្ជាក់ថា មូលហេតុនៃការធ្លាក់ទំនងជាអាចបណ្តាលមកពីបញ្ហាបច្ចេកទេស ប៉ុន្តែវាកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត បន្តទៀត។ នៅក្នុងឆ្នាំ២០១៨នេះ ការ ធ្លាក់យន្តហោះយោធា រួមមានទាំងឧទ្ធម្ភាគ ចក្រផងដែរ បានកើតមានឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសឥណ្ឌា។
ដោយឡែកនៅក្នុងកោះតៃវ៉ាន់ វិញ យន្តហោះចម្បាំង F-16 ដែលទិញពីអាមេរិក ក៏បានធ្លាក់ ពេលកំពុងធ្វើសមយុទ្ធ ។ យន្តហោះចម្បាំងខាងលើបានធ្លាក់នៅតំបន់ភ្នំភាគខាងកើត នៃទីក្រុងតៃប៉ិថ្មី (New Taipei City)នាថ្ងៃទី៤ខែមិថុនា ពេល កំពុងធ្វើសមយុទ្ធយោធា។
យន្តហោះ F-16 ដែលបានធ្លាក់ខាងលើ នេះ គឺជាប្រភេទមានអ្នកបញ្ជាតែម្នាក់នៅលើនោះ បានបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដា កាលពីវេលាម៉ោង ១និង៤៣នាទីរសៀល ថ្ងៃចន្ទនេះតែម្តង ក្រោយពីធ្វើការហោះ ចេញពីមូលដ្ឋានទ័ពអាកាស ទីក្រុងហួ លៀន (Hualien) ភាគខាងជើងកោះតៃ វ៉ាន់។
គួរបញ្ជាក់ថា បំណែកយន្តហោះត្រូវ បានរកឃើញហើយ នៅឡើយតែអាកាសយានិកម្នាក់ដែលកំពុងស្ថិតក្រោមការតាមរករបស់ក្រុមសង្គ្រោះ។ មូលហេតុនៃការ ធ្លាក់ ក៏មិនទាន់មានការបញ្ជាក់ដែរ៕ ម៉ែវ សាធី