រុស្ស៊ីបង្ហាញភាពភ្ញាក់ផ្អើលក្រោយទទួលសំណើឲ្យចូលក្នុងក្រុមG-8វិញ

ចែករំលែក៖

វិមានប្រធានាធិបតីរុស្ស៊ីបញ្ជាក់ថា ក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ទាំង ៨ ហៅកាត់ថា G-8 កំពុងតែបាត់បង់ឥទ្ធិ ពលនៅលើពិភពលោក ដោយសារតែស្ថានភាពសេដ្ឋកិច្ចនិងនយោបាយពិភពលោកប្រែប្រួលជាបន្តបន្ទាប់។

សារព័ត៌មានរុស្ស៊ី TASS កាលពីថ្ងៃទី៤ ខែមិថុនា បានដកស្រង់សម្តី អ្នកនាំពាក្យ វិមានក្រឹមឡាំងលោក Dmitri Peskov ប្រកាសថា«ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេស G8 បានបាត់បង់ តុល្យភាពសេដ្ឋ កិច្ចនិងនយោបាយ ក្រោយដករុស្ស៊ីចេញពី ប្រទេសG 8 ដោយសារតែការដាក់ទណ្ឌ កម្មរបស់អាមេរិកនិងអឺរ៉ុប ។

ការវិភាគខាងលើ របស់មន្ត្រីរុស្ស៊ីបានធ្វើឡើងក្រោយពេលគណបក្ស Dielinke របស់អាល្លឺម៉ង ក្រោមការដឹកនាំរបស់ លោក Sarah Wagenknecht បានអំពាវ នាវដល់ទីក្រុងមូស្គូ ឲ្យវិលត្រឡប់ចូល ទៅកាន់ G 8វិញ ក្រោយពេលបណ្តេញចេញ ពី ក្រុមនេះនៅឆ្នាំ២០១៤ ដោយសារតែវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។

ពាក់ព័ន្ធនឹងសកម្មភាពខាងលើ ប្រធា នាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាន និយាយថា សហភាពអឺរ៉ុប គួរតែបំភ្លេច ចោលនូវគំនិតដែលថា ទីក្រុងមូស្គូកំពុង ព្យាយាមបំបែកបំបាក់អឺរ៉ុប ហើយតាមការពិតលោកចង់ឱ្យសហភាពអឺរ៉ុប ស្គាល់ ភាពរុងរឿងទៅវិញទេ។

ការកត់សម្គាល់បែបនេះរបស់លោក ពូទីន ធ្វើឡើងនៅក្នុងបទសម្ភាសន៍ ជា មួយស្ថានីយទូរទស្សន៍អូទ្រីស ORF មុន នឹងលោកបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវីយែន នៅថ្ងៃអង្គារនេះ។ ថ្លែងនា ឱកាសនោះ បុរសខ្លាំងវិមានក្រឹមឡាំង បានគូសបញ្ជាក់ដូច្នេះថា «ប្រជាជននៅ ក្នុងប្រទេសអូទ្រីស និងនៅអឺរ៉ុបគួរតែបំភ្លេចចោលនូវគំនិតដែលថា រុស្ស៊ីកំពុងព្យាយាមបំបែកបំបាក់អឺរ៉ុប ដ្បិតវាមិនមែនជាបំណងរបស់យើងដើម្បីបំបែកបំបាក់អ្វីមួយ ឬនរ ណាម្នាក់នៅអឺរ៉ុបនោះឡើយ។ ប៉ុន្តែផ្ទុយ ទៅវិញ យើងចង់ឃើញអឺរ៉ុបរួបរួមគ្នា និងប្រកបដោយភាពរុងរឿងពីព្រោះសហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចដ៏ធំ របស់យើង»។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យកន្លង ទៅ លោក អេនស៍ គ្រីស្ទានស្ត្រេច (Heinz -Christian Strache) អនុអធិការបតីអូទ្រីស ក៏បានអំពាវនាវផងដែរ ឱ្យមានកិច្ចខិតខំ ប្រឹងប្រែងធ្វើយ៉ាងណាឱ្យទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរវាងសហភាពអឺរ៉ុប នឹងរុស្ស៊ីត្រឡប់ទៅរកភាពប្រក្រតីវិញ ខណៈសហភាពអឺរ៉ុបផ្ទាល់កំពុងព្រួតគ្នាដាក់ ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងម៉ូស្គូ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print