អុីរ៉ង់និងអីុស្រាអែល ប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើង

ចែករំលែក៖

រដ្ឋាភិបាលអីុរ៉ង់បានប្រើពាក្យពេជន៍ ថ្កោលទោសអីុស្រាអែលយ៉ាងខ្លាំង ដោយចាត់ទុកអីុស្រាអែលថាជាប្រទេសដែល បង្កគ្រោះថ្នាក់ដល់តំបន់ទាំងមូល ។ អីុរ៉ង់ បានប្រកាសថា អីុស្រាអែល គឺជាដុំសាច់ រលួយ មហារីកដ៏គ្រោះថ្នាក់បំផុតត្រូវតែ កាត់ចោល បើមិនចង់ឲ្យមានគ្រោះថ្នាក់ កើតឡើង។

សារព័ត៌មាន The times of Israel នៅ ថ្ងៃទី៥ ខែមិថុនាបានផ្សាយថា មេដឹកនាំសាសនាដែលមានឥទ្ធិពលបំផុតនៅក្នុងឆាកនយោបាយអីុរ៉ង់ គឺលោកAyatollah Ali Khamenei បានថ្កោលទោសអុីស្រា អែលយ៉ាងខ្លាំង ជុំវិញអំពើហិង្សានៅឯតំបន់ហ្គាហ្សា ដោយលោកចាត់ទុកថា រដ្ឋជ្វីហ្វ មួយនេះគឺជាដុំសាច់មហារីកដ៏គ្រោះថ្នាក់មួយ ដែលគួរតែត្រូវយកចេញ និងកម្ចាត់ ចោល ។

លោក Ali Khamenei ថ្លែងបែបននេះ នៅក្នុងសារបង្ហោះលើ Twitter ជាបន្តបន្ទាប់កាលពីចុងសប្ដាហ៍កន្លងទៅ។ «គោលជំហរ របស់យើង ប្រឆាំងនឹងអុីស្រាអែល គឺដូចគ្នាទៅនឹងគោលជំហរដែលយើងកំពុងធ្វើសព្វថ្ងៃអុីស្រាអែលគឺជាដុំសាច់មហារីកដ៏គ្រោះថ្នាក់ នៅក្នុងតំបន់អាស៊ីខាងលិច ដែលគួរតែត្រូវយកចេញ និងកម្ចាត់ចោល។ វាគឺជារឿងអាចធ្វើបាន ហើយវានឹងកើត ឡើងនៅថ្ងៃណាមួយ»។ នេះបើតាមលោក Ali Khamenei។

គួរបញ្ជាក់ថា មេដឹកនាំកំពូលអុីរ៉ង់ ក៏ បានព្រមានបណ្ដាប្រទេសអារ៉ាប់មួយ ចំនួន ដែលលោកចាត់ទុកថា ជាប្រទេស ក្បត់ដូចជា អារ៉ាប៊ីសាអ៊ូឌីត ដែលបានបដិសេធក្នុងការប្រឈមមុខជាមួយអុីស្រាអែល ដើម្បីយកចិត្តសហរដ្ឋអាមេរិក ហើយបើ តាមលោកការតស៊ូគឺជាមធ្យោបាយតែ មួយគត់ ដែលអាចជួយប៉ាឡេស្ទីនពីការ គាបសង្កត់បាន។

នៅក្នុងព្រឹត្តិការណ៍ផ្សេងទៀតដែលពាក់ព័ន្ធនេះដែរ អីុស្រាអែលបានស្នើដល់អឺរ៉ុបដើរតាមអាមេរិក កែកិច្ចព្រមព្រៀងបរមាណូ អីុរ៉ង់ ប៉ុន្តែប្រទេសនៅក្នុងតំបន់អឺរ៉ុបមិន យល់ព្រមឡើយដោយអឺរ៉ុប មានការដាក់ ទុនវិនិយោគជាច្រើននៅអីុរ៉ង់ ។

អធិការបតីអាល្លឺម៉ង់លោកស្រី អេន ជេឡា មែរគែល បាននិយាយថា លោកស្រីយល់ស្របជាមួយនឹងនាយករដ្ឋមន្រ្តីអុីស្រាអែល លោក ប៊ិនចាមីន ណេតាន់យ៉ា ហ៊ូ (Benjamin Netanyahu) ដែលបាន លើកឡើងថា សកម្មភាពរបស់អុីរ៉ង់នៅក្នុងតំបន់មជ្ឈិមបូព៌ា គឺជាក្ដីព្រួយបារម្ភមួយ ជាពិសេសចំពោះអុីស្រាអែល។ ប៉ុន្តែមេ ដឹកនាំទាំងពីរ នៅតែមានការខ្វែងគំនិតគ្នា ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់។

លោកស្រី មែរគែល ធ្វើការកត់សម្គាល់ បែបនេះ នាឱកាសធ្វើសន្និសីទសារព័ត៌ មានរួមគ្នា ក្នុងទីក្រុងប៊ែរ ឡំាង កាលពីថ្ងៃ ចន្ទកន្លងទៅនេះជាមួយ លោក ណេតាន់ យ៉ាហ៊ូ ដែលកំពុងធ្វើយុទ្ធនាការបញ្ចុះ បញ្ចូល អឺរ៉ុបឱ្យចូលរួមកែប្រែលក្ខខណ្ឌ ឡើងវិញ នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ កាលពីឆ្នាំ២០១៥ និងបង្ខំឱ្យកងកម្លាំងអុីរ៉ង់ចេញពីទឹកដីស៊ីរី។ លោកស្រី មែរគែល បានលើកឡើងយ៉ាងដូច្នេះថា «មុនមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ ទីក្រុងតេអេរ៉ង់បានឈានជិតដល់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ… ដូច្នេះមានកិច្ចព្រមព្រៀងនេះ តម្លាភាពនឹងមានកាន់តែច្រើន»។

បន្ថែមពីលើនេះ បើតាមលោកស្រី អធិការបតីអាល្លឺម៉ង់ ទីក្រុងប៊ែរឡាំង សន្យាថា នឹងបន្តគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ ដើម្បីរារាំងទីក្រុងតេអេរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ បើទោះជាសហ រដ្ឋអាមេរិក ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះក៏ដោយ។ តែយ៉ាងណាក៏ដោយ លោក ណេតាន់យ៉ាហ៊ូ អះអាងថា កិច្ចព្រមព្រៀងនេះនឹងផ្ដល់លទ្ធភាពដល់អុីរ៉ង់ ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម គ្មានព្រំដែនកាន់តែច្រើននៅពេលអនាគត។

គួរជម្រាបថា ក្រោយបញ្ចប់ជំនួបជា មួយលោកស្រី មែរគែល លោក ណេតាន់ យ៉ាហ៊ូ ត្រូវបានគេរំពឹងថា នឹងបន្តជួប ពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក ម៉ាក្រុង និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក ស្រី ថេរ៉េសា ម៉ាយ (Theresa May) សំដៅពិភាក្សាពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងការបង្កើនឥទ្ធិពលរបស់អុីរ៉ង់នៅមជ្ឈិមបូព៌ា ៕  ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print