ភ្នំពេញ ៖ កម្មករសំណង់វ័យក្មេងម្នាក់បានធ្ លាក់ពីលើសំណង់អាគារមួយកន្លែងបណ្ តាលឲ្យស្លាប់ចោលប្រពន្ធកូនទាំ ងនៅកំព្រាវ័យក្មេង យ៉ាងអាណោចអធ័ម ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង៥ល្ងាចថ្ងៃទីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះស្ថិតនៅក្នុងការដ្ ឋានសំណង់អាគារកំពស់៦ជាន់ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ ចិត្ត អាយុជាង២០ឆ្នាំស្នាក់នៅកន្លែងកើ តហេតុមានទីកន្លែងកំណើតនៅភូមិបា ក់ព្រី ឃុំបឹងដោ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។
តាមប្រភពព័ត៌មានបានឲ្យដឹ ងថា យុវជនខាងលើត្រូវបានមេការប្ រើឲ្យទៅធ្វើការនៅ លើជាន់ទី៤ ហើយជិតដល់ម៉ោងសម្រាកទៅហើ យស្រាប់តែធ្លាក់ពីលើជាន់ទី ៤ចំគំនរឈើ នៅខាងក្រោមបណ្ដាលឲ្យស្លាប់ ភ្លាមៗតែម្ដង។
ក្រោយពេលកើតហេតុបងប្អូនជនរងគ្រោះ នៅមិនអស់ចិត្តក៏ហៅរថយន្តសង្រ្គោះ របស់កងពលតូចលេខ៧០ នៃអង្គភាព៧១១ ដឹកយកសង្គ្រោះតែដោយអកុសល់ជនរងគ្ រោះបានស្លាប់បាត់ទៅហើយទើបដឹ កមកកន្លែងកើតហេតុវិញ។
ដោយឡែកសំណង់មួយនេះគ្មានស្ លាកយីហោនោះទេ សាងសង់កៀកបំផុតទៅនឹងខ្សែ កាប្លិ៍ភ្លើងដែលមានតង់ស្ យ៉ុងខ្ពស់ ហើយអាជ្ញាធរភូមិដំណាក់ត្រ យឹង បាននិយាយថា ម្ចាស់ការដ្ឋានសំណង់មួយនេះ អាងខ្នងធំធ្វើអ្វីៗមិនដែ លប្រាប់ឲ្យដឹងឡើយ។ សូម្បីតែមានកម្មករធ្លាក់ ស្លាប់បែបនេះក៏ដឹកសពចេញ មិនប្រាប់ឲ្យដឹងដែរ៕សុខាសែ នជ័យ