កម្មករសំណង់ម្នាក់ធ្លាក់ពីលើអគារ ជាន់ទី៤ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ ៖ កម្មករសំណង់វ័យក្មេងម្នាក់បានធ្លាក់ពីលើសំណង់អាគារមួយកន្លែងបណ្តាលឲ្យស្លាប់ចោលប្រពន្ធកូនទាំងនៅកំព្រាវ័យក្មេង យ៉ាងអាណោចអធ័ម ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះស្ថិតនៅក្នុងការដ្ឋានសំណង់អាគារកំពស់៦ជាន់ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ ចិត្ត អាយុជាង២០ឆ្នាំស្នាក់នៅកន្លែងកើតហេតុមានទីកន្លែងកំណើតនៅភូមិបាក់ព្រី ឃុំបឹងដោ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។
តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា យុវជន​ខាងលើ​ត្រូវ​បាន​មេការ​ប្រើ​ឲ្យ​ទៅ​ធ្វើការ​នៅ លើ​ជាន់​ទី​៤ ហើយ​ជិត​ដល់​ម៉ោង​សម្រាក​ទៅ​ហើយ​ស្រាប់តែ​ធ្លាក់​ពីលើ​ជាន់​ទី​៤​ចំ​គំនរ​ឈើ នៅ​ខាងក្រោម​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង​។
ក្រោយពេលកើតហេតុបងប្អូនជនរងគ្រោះនៅមិនអស់ចិត្តក៏ហៅរថយន្តសង្រ្គោះរបស់កងពលតូចលេខ៧០ នៃអង្គភាព៧១១ ដឹកយកសង្គ្រោះតែដោយអកុសល់ជនរងគ្រោះបានស្លាប់បាត់ទៅហើយទើបដឹកមកកន្លែងកើតហេតុវិញ។
 ដោយឡែក​សំណង់​មួយ​នេះ​គ្មាន​ស្លាក​យីហោ​នោះ​ទេ សាងសង់​កៀក​បំផុត​ទៅ​នឹង​ខ្សែ​កា​ប្លិ៍​ភ្លើង​ដែល​មាន​តង់​ស្យ៉ុ​ង​ខ្ពស់ ហើយ​អាជ្ញាធរ​ភូមិ​ដំណាក់​ត្រ​យឹ​ង បាន​និយាយ​ថា ម្ចាស់​ការដ្ឋាន​សំណង់​មួយ​នេះ​អាងខ្នង​ធំ​ធ្វើ​អ្វី​ៗ​មិន​ដែល​ប្រាប់​ឲ្យ​ដឹង​ឡើយ​។ សូ​ម្បី​តែ​មាន​កម្មករ​ធ្លាក់​ស្លាប់​បែប​នេះ​ក៏​ដឹក​សព​ចេញ​មិន​ប្រាប់​ឲ្យ​ដឹង​ដែរ​៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print