ប្រទេសជាច្រើនបង្កើតការការពារក្រោយវាយប្រហារភេរវកម្មនៅប្រទេសបារាំង

ចែករំលែក៖

ប្រទេសជាច្រើននៅក្នុងទី្វបអឺរ៉ុបអាមេរិក ទ្វីបអាមេរិក​ក៏ដូចជានៅក្នុងតំបន់អាស៊ី​បានបង្កើតការការពារសន្តិសុខរបស់ខ្លួនក្នុងពេលដែលមានការវាយប្រហារនៅក្នុងប្រទេសបារាំងបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសជាង​២០០នាក់ ។

ttxvn_1411_paris_3

កាលពីថ្ងៃទី​១៣ខែវិច្ឆិកា ក្រោយការវាយប្រហារនៅទីក្រុងប៉ារីសប្រទេសបារាំង រដ្ឋាភិបាលអាហ្សង់ទីនបានចេញបញ្ជាឲ្យរិតបន្តឹងសន្តិសុខ ពិសេសគឺការពារស្ថានទូតរបស់បារាំងនៅរដ្ឋធានី​Buenos Aires  និងតាមអាកាសយានដ្ឋាននានា​ទប់ស្កាត់ការវាយប្រហារដូចគ្នានោះកើតឡើង ។

ស្នងការប៉ូលិសអាហ្សង់ទីនលោកSergio Berni បានចេញបញ្ជាដល់កម្លាំងប៉ូលិសទាំងអស់តាមដានរាល់សកម្មភាពនានា និងការពារបណ្តាស្ថានទូបរទេសឲ្យបានប្រសើរបំផុតពិសេសគឺស្ថានទូតរបស់ប្រទេសអឺរ៉ុបអាមេរិក ។

ការបង្កើតសកម្មភាពការពារនោះ ក្រោយពេលដែលអាហ្សង់ទីនក៏ធ្លាប់រងការគម្រាមកំហែងវាយប្រហារពីក្រុមភេរវកម្មពីក្រុមអាលកៃដា ទៅលើមជ្ឈមណ្ឌុលពាណិជ្ជកម្មនៅទីក្រុង​ធំៗរបស់អាហ្សង់ទីន។ កាលពីឆ្នាំ​១៩៩២ រដ្ឋធានីអាហ្សង់ទីនក៏ធ្លាប់រងការវាយប្រហារភេរវកម្មបណ្តាលឲ្យស្លាប់និងរងរបួសជាង​២០០នាក់ផងដែរ។ នៅឆ្នាំ​១៩៩៤ ការវាយប្រហារគ្រប់បែកសម្លាប់មនុស្ស​៨៥នាក់ និង​ជាង​៣០០នាក់រងរបួស ។

ដោយសារតែអាហ្សង់ទីនជាមុខសញ្ញាវាយប្រហារភេរវកម្ម ទើបរដ្ឋាភិបាលរឹតបន្តឹងសន្តិសុខការពារឲ្យបានល្អបំផុតជៀសវាងហេតុការណ៍ដដែលនោះកើតឡើងជាថ្មី ៕

12244154_1260026974023251_14647684_n_1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print