ខេត្ដកំពត៖ សំណង់អត់ច្បាប់ និង រំលោភដីចំណីផ្លូវ មាត់ព្រែក ស្ទឹងកំពុង កើតមានយ៉ាងអនាធិបតេយ្យនៅក្រុង កំពត ប៉ុន្ដែអាជ្ញាធរធ្វើដូចជាមិនដឹងមិន ឮអ្វីទាំងអស់ មិនតែប៉ុណ្ណោះថែមទាំងចុះ ហត្ថលេខាឱ្យមានសំណង់រំលោភដីស្ទឹង ព្រែកនោះទៀត ។ ស្ថានភាពជាគំរូអាក្រក់ បែបបនេះកំពុងរីករាលដាលស្ទើរគ្រប់ ទីកន្លែង ដោយសារតែអាជ្ញាធរធ្វើជា មើលមិនឃើញព្រោះតែអំណាចលុយ ។
ក្រុមប្រជាពលរដ្ឋក្រុងកំពតបានលើកឡើងថា អ្នកមានអំណាច មានលុយបាន ឃុបឃិតគ្នាជាមួយមន្ដ្រីជំនាញ និង អាជ្ញាធរសង់សំណង់បំពានច្បាប់រំលោភ ដីចំណីព្រែក និងលួចបូមយកខ្សាច់ជា រៀងរាល់យប់ធ្វើឱ្យប៉ះពាល់ដល់បរិស្ថានឆ្នេរព្រែក និងសោភណភាពក្រុង ។
សំណង់ដែលកំពុងសាងសង់ជិតរួច រាល់ហើយរំលោភដីចំណីព្រែកនេះ ម្ចាស់ ឈ្មោះ ឃាង មានទីតាំងស្ថិតនៅគល់ ស្ពានកំពង់បាយត្រើយខាងលិចក្នុងភូមិ ទ្វីខាងជើង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ។
តាមសេចក្ដីរាយការណ៍បានដឹងថា បច្ចុប្បន្នគេសង្កេតឃើញថាដីឆ្នេរព្រែក ក្រុងកំពតកំពុងក្លាយជាភោជនីយដ្ឋាន និងផ្ទះជួលរបស់ក្រុមអ្នកមានអំណាច ហើយជារឿយៗផ្ទះជួល និងភោជនីយ ដ្ឋានទាំងនោះបានបោះចោលសំរាម និង បង្ហូរកាកសំណល់ផ្ទះបាយចូលទៅក្នុងទឹក ដែលបង្កឱ្យទឹកព្រែកមានសភាពខ្មៅ កខ្វក់ ធុំក្លិនស្អុយទៀតផង ។
លោក បេង សំណាង ប្រធានការិយា ល័យភូមិបាលក្រុងកំពតបានថ្លែងថា ករណី សំណង់នៅឆ្នេរព្រែកនេះ គឺមានការ អនុញ្ញាតដោយការិយាល័យច្រកចេញ ចូលតែមួយនៃសាលាក្រុងកំពត ។
ចំណែកលោក នាក់ សុវណ្ណារី អភិបាល ក្រុងកំពតបានថ្លែងទទួលស្គាល់ថា លោក ពិតជាបានអនុញ្ញាតឱ្យមានសំណង់នេះ មែន ហើយករណីលួចបូមខ្សាច់បំពាន ចំណីព្រែកលោកមិនទាន់បានជ្រាបនៅ ឡើយទេ ។
យ៉ាងណាក៏ដោយក្រុមប្រជាពលរដ្ឋ បានសំណូមពរដល់ក្រសួងពាក់ព័ន្ធជួយ ទប់ស្កាត់លើបញ្ហាខាងលើនេះផង ព្រោះ ដីចំណីព្រែកដែលគេបានចាក់ និងសាង សង់សំណង់ផ្សេងៗទាំងនោះបានបង្កផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរបើតាមច្បាប់មិន អាចបុគ្គលណាម្នាក់យកដីព្រែក និង ឆ្នេរធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបានទេ ។
គេមិនដឹងថា តើហេតុអ្វីបានជា មន្ដ្រីជំនាញ និងអាជ្ញាធរក្រុងកំពត អនុញ្ញាតឱ្យឈ្មួញសង់សំណង់រឹងមាំនៅ លើមាត់ ព្រែកយ៉ាងដូច្នេះ? តើការ ចុះហត្ថលេខាបែបនេះត្រឹមត្រូវឬទេ? ដូច្នេះស្ថាប័នថ្នាក់ជាតិគួរពិនិត្យមើល ផង ៕
ដោយ៖ ហេង នរិន្ទ្រ