សកម្មភាពរបស់អាមេរិកនាពេល នេះបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយនានា របស់រុស្ស៊ីបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោន កំពុងតែត្រៀមលក្ខណៈសម្រាប់សង្គ្រាម លោកលើកទី៣ ។
ជាច្រើនខែកន្លងមកអ្នកឯកទេស យោធានិងក្រុមអ្នកស្រាវជ្រាវបានព្រមាន ថា សង្គ្រាមលោកលើកទី៣នឹងកើតឡើង ក្នុងពេលឆាប់ៗខាងមុខ។ កាលពីខែមិថុនា កន្លងមកមន្ទីរបញ្ចកោណអាមេរិកបាន ព្រមានដល់បណ្ដាមេដឹកនាំយោធា អាមេរិកថា បញ្ហាសន្ដិសុខប្រព័ន្ធនឹងធ្វើ ឱ្យផ្ទុះសង្គ្រាមជាទ្រង់ទ្រាយធំក្លាយទៅ ជាសង្គ្រាមលោកលើកទី៣ ។
មួយវិញទៀតស្ថានភាពនៅក្នុងតំបន់ មជ្ឈិមបូព៌ា ពិសេសគឺសង្គ្រាមនៅក្នុង ប្រទេសស៊ីរីអាចបង្កឱ្យមានសង្គ្រាម លោកកើតឡើងចាប់ផ្ដើមចេញពីអាមេ រិកនិងរុស្ស៊ី។ មហាអំណាចយោធាប្រទេស ទាំង២វិះផ្ទុះសង្រាមនឹងគ្នាកាលពីទសវត្សទី៩០ ។
កាលពីចុងសបា្ដហ៍កន្លងមកបណ្ណា ល័យសន្ដិសុខជាតិនៃសាកលវិទ្យាល័យ George Washington បានប្រកាសរបាយ ការណ៍ចារកម្មអាមេរិកកាលពីទសវត្ស ទី៩០ធ្វើឱ្យមនុស្សជាច្រើនព្រួយបារម្ភ យ៉ាងខ្លាំងពីសង្គ្រាមអាមេរិក-រុស្ស៊ី ដែលអាចកើតឡើង។ នៅក្នុងរបាយ ការណ៍នោះ អាមេរិក និងសូវៀតផ្ទុះ សង្គ្រាមបរមាណូនឹងគ្នាដែលជាដំណាក់ កាលគ្រោះថ្នាក់ដល់ពិភពលោកទាំង មូលព្រួយបារម្ភ ។
នៅខែវិច្ឆិកា ឆ្នាំ១៩៨៣ អាមេរិក និងសម្ពន្ធមិត្ដណាតូបានធ្វើសមយុទ្ធជា ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅភាគ កណ្ដាលតំបន់អឺរ៉ុប។ ការធ្វើសមយុទ្ធ នោះកើតឡើងចំពេលដែលអាមេរិកនិង សូវៀតកំពុងតែប្រឈមមុខតានតឹងដាក់ គ្នា ។ មិនត្រឹមតែប៉ុណ្ណោះណាតូបានបញ្ជូ នគ្រាប់បែកបរមាណូទៅកាន់តំបន់ភាគ ខាងលិចប្រទេសអាល្លឺម៉ង់ដែលសូវៀត ចាត់ទុកថាបានត្រៀមវាយប្រហារទៅ លើប្រទេសគេ ។
នៅក្នុងឆ្នាំ១៩៨៣នោះដែរ សូវៀត រងការចោទប្រកានថាបានបាញ់ទម្លាក់ យន្ដហោះដឹកអ្នកដំណើររបស់កូរ៉េខាង ត្បូងដែលរុស្ស៊ីចាត់ទុកថាជាយន្ដហោះ ស៊ើបការណ៍។ ប្រធានាធិបតីអាមេរិក ពេលនោះលោក Ronald Reagan បាន ថ្កោលទោសសូវៀតថាជារបបព្រៃផ្សៃ ។ ចំណែកភាគីសូវៀតវិញបានចោទប្រកាន់ ប្រធានាធិបតីអាមេរិក និងមន្ដ្រីអាមេរិក ថាជាក្រុមឆ្កួតលេលា និងជាអ្នកទោស ។
ក្នុងស្ថានភាពតានតឹងខាងលើ ទីក្រុង មូស្គូបានយល់ច្រឡំថាការធ្វើសមយុទ្ធ បាញ់គ្រាប់ពិតរបស់ណាតូជាការបិទបាំង គម្រោងវាយប្រហារទៅលើសូវៀតពី អាមេរិកដោយគ្រាប់បែកបរមាណូ។ ទាំងនោះហើយទើបសូវៀតចេញបញ្ជាឱ្យ កម្លាំងទាហានត្រៀមធ្វើសង្គ្រាមបរមាណូ ក្នុងរយៈពេលខ្លីបំផុតពី២០ម៉ោងនៅ សល់តែ៣០នាទីប៉ុណ្ណោះសង្គ្រាមវាយ ប្រហារដោយគ្រាប់បែកបរមាណូនឹងកើត ឡើង។ កាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់ បរមាណូរបស់សូវៀតបានត្រៀមរួចរាល់ នៅចាំតែពេលវេលានិងបញ្ជាពីថ្នាក់លើ ប៉ុណ្ណោះ ។ ជាមួយគ្នានោះសូវៀតបាន កោះហៅកម្លាំងទាហានបម្រុងនិងបញ្ជូន កម្លាំងទាហានជួរមុខទៅកាន់តំបន់ជាប់ អឺរ៉ុបខាងកើត ។
ចំណែកប្រទេសលោកខាងលិចវិញ បានត្រៀមលក្ខណៈទប់ទល់នៅតំបន់ភាគ ខាងកើតប្រទេសប៉ូឡូញដោយបញ្ជូន កម្លាំងទាហាននិងសព្វាវុធជាច្រើននៅ ទីនោះទប់ទល់ជាមួយសូវៀត ។
បើប្រៀបធៀបនឹងពេលបច្ចុប្បន្នរុស្ស៊ី និងអាមេរិកកំពុងប្រឈមមុខតានតឹង ដាក់គ្នាអាចផ្ទុះសង្គ្រាមបរមាណូគ្រប់ ពេលវេលា ។អ្វីដែលគេព្រួយបារម្ភនា ពេលនេះកម្លាំងទាហានអាកាសអាមេរិកនិងរុស្ស៊ីបានបើកការវាយប្រហារនៅ ក្នុងប្រទេសស៊ីរីដូចគ្នា ប៉ុន្ដែគោលដៅ ខុសគ្នា រុស្ស៊ីជួយដល់រដ្ឋាភិបាលស៊ីរី ចំណែកអាមេរិកជួយដល់ក្រុមប្រឆាំង រដ្ឋាភិបាលស៊ីរី ។
សកម្មភាពផ្ទុយគ្នានៅលើដែនអាកាស តែមួយរវាងកម្លាំងរុស្ស៊ីនឹងអាមេរិក អាចបើធ្វេសប្រហែសបន្ដិចនោះសង្គ្រាម នឹងកើតឡើងជាមិនខាន ។ សង្គ្រាមនៅ ក្នុងប្រទេសស៊ីរីមិនអាចឈានដល់ទី បញ្ចប់នៅឡើយដោយសារតែប្រទេស មហាអំណាចខ្វែងគំនិតគ្នាក្នុងការដោះ ស្រាយ ជាពិសេសជោគវាសនារបស់ ប្រធានាធិបតីអាល់អាសាដដែលជា មេដឹកនាំក្បាលរឹង ។
ពេលនេះអាមេរិកបញ្ជូនកម្លាំងពិសេស ផ្ទាល់ដីទៅដាក់ពង្រាយនៅប្រទេសស៊ីរី ដើម្បីជួយក្នុងបេសកកម្មប្រឆាំងក្រុម ភេរវកម្មរដ្ឋអ៊ិាស្លាម(IS) ខណៈដែល មហាអំណាចនៅតែខ្វែងគំនិតគ្នាមិន ទាន់ដាច់ស្រឡះទៅលើជោគវាសនា របស់ប្រធានាធិបតីស៊ីរីលោកបាសា អាល់អាសាដ ។
ការសម្រេចចិត្ដបញ្ជូនកងទ័ពពិសេស ក្នុងទ្រង់ទ្រាយតូចរបស់អាមេរិកនៅ ពេលនេះជាការបង្ហាញឱ្យឃើញបន្ថែម ទៀតចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ទីក្រុងវ៉ាស៊ីនតោននៅក្នុងការប្រយុទ្ធ ប្រឆាំងទៅលើក្រុមអ៊ិរស្លាមបង្កើតរដ្ឋ ដែលក្រុមនេះបាននិងកំពុងគ្រប់គ្រង ដែនដីភាគច្រើនរបស់ស៊ីរី ហើយបើទោះ បីថាអាមេរិកបានធ្វើប្រតិបត្ដិការតាម ដែនអាកាសនៅទីនោះរយៈពេលជាង មួយឆ្នាំទៅហើយយ៉ាងណាក៏ដោយ ។
សេតវិមានបានច្រានចោលរាល់ការ ចោទប្រកាន់ដែលថាលោកប្រធានា ធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ព្រងើយ កន្ដើយចំពោះសកម្មភាពកងកម្លាំងទ័ព ដែលប្រយុទ្ធប្រឆាំងជាមួយក្រុមអ៊ិ ស្លាម បង្កើតរដ្ឋនោះហើយការបញ្ជូនកងកម្លាំង ទាំងនេះដើម្បីធ្វើសកម្មភាពផ្ដល់ប្រឹក្សានិងហ្វឹកហ្វឺន ។ អ្នកនាំពាក្យសេតវិមាន Josh Earnest បានថ្លែងថា នយោបាយ របស់យើងមិនមានការផ្លាស់ប្ដូរនោះ ឡើយ ។ កងកម្លាំងទាំងនេះមិនចូលរួម ប្រយុទ្ធដោយផ្ទាល់នោះទេ ។
មន្ដ្រីជាន់ខ្ពស់មួយរូបបានថ្លែងថា កងកម្លាំងពិសេសអាមេរិកមិនលើសពី៥០នាក់នោះទេត្រូវបញ្ជូនទៅកាន់ភាគ ខាងជើងប្រទេសស៊ីរីដែលទីនោះជាទឹកដី ស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំង ជនជាតិឃើដជាក្រុមដែលអាមេរិក ឧបត្ថម្ភគាំទ្រក្នុងសកម្មភាពប្រយុទ្ធ ប្រឆាំងជា មួយក្រុមភេរវកម្មអ៊ិអស្លាម (IS) នោះ ។
អ្វីដែលជាការព្រួយបារម្ភនាពេលនេះ គឺក្រុមភេរវកម្មអាចរួបរួមគ្នាបង្កើតទៅ ជាកម្លាំងមួយដ៏រឹងមាំវាយប្រហារទៅ លើប្រទេសរុស្ស៊ី ប្រសិនបើក្រុមអ៊ិបស្លាម បង្កើតរដ្ឋគឺជាកម្លាំងសម្ងាត់របស់ អាមេរិកមែននោះហើយក្រុមអាល់កៃ ដានិងអ្ស៊ិ្លាមបង្កើតរដ្ឋរួបរួមគ្នានោះ រុស្ស៊ីប្រាកដជានៅមិនបានសុខឡើយ ។
កន្លងមកថ្មីៗមេដឹកនាំក្រុមភេរវកម្ម អាល់កៃដា លោក Ayman Al-zawahiri កាលពីថ្ងៃទី២ ខែវិច្ឆិកា បានអំពាវនាវ ដល់អ្នកដែលគាំទ្រនិងកម្លាំងទាហាន អ៊ិmស្លាមទាំងអស់សាមគ្គីគ្នាប្រឆាំងនឹង ការគំរាមកំហែងពីប្រទេសលោកខាង លិចក្នុងនោះមានអាមេរិកនិងរុស្ស៊ីនៅ ក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់ ៕
ប្រែសម្រួល៖ ម៉ែវ សាធី