ពូទីន៖ ការធានាដល់សន្តិសុខចំពោះកូរ៉េខាងជើងនៅមិនទាន់ច្បាស់លាស់

ចែករំលែក៖

ប្រធានាធិបតីរុស្សុីលោកពូទីនបាន ប្រកាសថា លោកសង្ឃឹមថា ជំនួបកំពូល អាមេរិក-កូរ៉េខាងជើង នឹងទទួលបានលទ្ធ ផលជាវិជ្ជមាន។ លោកពូទីន ចាត់ទុកការសម្រេចជួបជាមួយលោកគីមជុងអ៊ុន របស់ ប្រធានាធិបតីដូណាលត្រាំ គឺជាការ សម្រេចដ៏ឆ្លាតវៃ ។

ប្រធានាធិបតីពូទីនបានបញ្ជាក់ទៀតថា « ប្រធានាធិបតីដូណាល់ ត្រាំ មានការ សម្រេចដ៏ត្រឹមត្រូវ មុនពេលឈានជើង ចូលតុពិភាក្សាជាមួយមេដឹកនាំកូរ៉េខាង ជើងគីម ជុងអ៊ុន ។ខ្ញុំសង្ឃឹមថា ជំនួបនេះ នឹងកើតឡើង ហើយយើងទាំងអស់គ្នា សង្ឃឹមថាទទួលបានលទ្ធផលផ្លែផ្កាជាវិជ្ជមាន»។

ប៉ុន្តែប្រធានាធិបតីរុស្ស៊ី បញ្ជាក់ថា បើទោះបីមានដំណើរល្អក្នុងការកាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ និងការសម្រេចបោះបង់កម្មវិធីបរមាណូគួរឲ្យភ្ញាក់ផ្អើល តែមិនទាន់មានការធានាច្បាស់លាស់ណាមួយដល់សន្តិសុខទីក្រុងព្យុងយ៉ាងនៅឡើយ ។

ពាក់ព័ន្ធនឹងជំនួបនៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី១២ខែមិថុនានោះដែរ អាមេរិក និងកូរ៉េខាងជើង បានសម្រេចជួបគ្នានៅ សណ្ឋាគារ Capella Hotel ស្ថិតនៅលើកោះ សេនតូសា (Sentosa) នៃប្រទេសសិង្ហបុរី។ ការប្រកាសពីទីតាំងខាងលើ នឹងបញ្ចប់ នូវពាក្យចចាមអារ៉ាមថា ជំនួបធ្វើឡើងនៅ វិមានប្រធានាធិបតី ឬសណ្ឋាគារ Sangri la ។

អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ាហ៍ សេនដឺស៍ (Sarah Sanders) បានបង្ហោះ សារលើបណ្តាញសង្គម Twitter ថា «ទីតាំងសម្រាប់កិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតីអាមេរិក នឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងត្រូវធ្វើឡើងនៅ សណ្ឋាគារ Capella នៅកោះ សេនតូសា (Sentosa) ហើយយើងសូមអរគុណ ចំពោះម្ចាស់ផ្ទះសិង្ហបុរី សម្រាប់ទទួលរៀបចំយ៉ាងកក់ក្តៅរបស់ពួកគេ»។

សម្រាប់សកម្មភាពស្នាក់នៅរបស់ គណៈប្រតិភូកូរ៉េខាងជើង នៅសិង្ហបុរី អាមេរិក មិនបាចចេញថ្លៃចំណាយឲ្យដូចភាគីកូរ៉េខាងត្បូងនោះឡើយ ដោយកូរ៉េ ខាងជើង ត្រូវចេញថ្លៃស្នាក់នៅខ្លួនឯង។
ការចំណាយលើការស្នាក់នៅ ច្បាស់ណាស់នឹងក្លាយជាបញ្ហាសម្រាប់កូរ៉េខាងជើង ខណៈលោក គីម ត្រូវបានគេ

រាយ ការណ៍ថា នឹងស្នាក់នៅក្នុងសណ្ឋាគារ ប្រណីតៗដូចជា ហ្វូល្លឺតុន (Fullerton) ឬក៏ រ៉េជីស (St. Regis) ជាដើម។ ប៉ុន្តែ ជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ហ៊ីធើរ ណត (Heather Nauert) បានបញ្ជាក់ថា សហ រដ្ឋអាមេរិកមិនមែនជាអ្នកធានារ៉ាប់រង លើ ការចំណាយរបស់ក្រុមមន្ត្រី កូរ៉េខាងជើង ឡើយ។

លោកស្រី Nauert លើកឡើងយ៉ាង ដូច្នេះថា «រដ្ឋាភិបាលអាមេរិក នឹងមិន ចេញថ្លៃចំណាយសម្រាប់ប្រតិភូកូរ៉េខាងជើង អំឡុងពេលស្នាក់នៅក្នុងប្រទេសសិង្ហបុរីនោះទេ យើងនឹងមិនចេញថ្លៃចំណាយសម្រាប់ពួកគេឡើយ»៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print