ភ្នំពេញ៖ នារសៀលថ្ងៃពុធ ៨ រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និង ប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភា ដឹកនាំដោយ លោក សុខ ឥសាន ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈនៃព្រឹទ្ធសភា ។
កិច្ចប្រជុំនេះដោយមានការអញ្ជើញចូលរួមពីតំណាងគណៈកម្មការនានាព្រឹទ្ធសភា ព្រមទាំងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដើម្បីពិនិត្យពិភាក្សាលើសេក្តីព្រាងច្បាប់ស្តីពី សញ្ជាតិ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា៕
...
ដោយ៖ ស រស្មី