សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុប្រមូលគ្រាប់មិនទាន់ផ្ទុះជិត២០០គ្រាប់ប្រគល់ឲ្យសុីម៉ាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា កាលពីថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះនៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយមន្ត្រីជំនាញសុីម៉ាក់ ចុះយកគ្រាប់សំណល់ពីសង្គ្រាម តាមភូមិសាស្ត្រមួយចំនួនរួមមានភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ, នៅស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ សរុបចំនួន១៣៦គ្រាប់។

សមត្ថកិច្ចបានបញ្ជាក់ថា យុទ្ធភ័ណមិនទាន់ផ្ទុះដែលប្រមូលបាននោះ រួមមានប្រភេទគ្រាប់ ៨៥មិល្លីម៉ែត្រ ចំនួន៨១គ្រាប់, ប្រភេទគ្រាប់ ៨២មិល្លីម៉ែត្រ ចំនួន២៥គ្រាប់, ប្រភេទគ្រាប់ ១០៧មិល្លីម៉ែត្រ ចំនួន១៩គ្រាប់, ប្រភេទគ្រាប់ ៧២មិល្លីម៉ែត្រ ចំនួន៤គ្រាប់, គ្រាប់បែកដៃ ចំនួន៣គ្រាប់ និងគ្រាប់ត្បាល់ ចំនួន៤គ្រាប់។

បច្ចុប្បន្នគ្រាប់មិនទាន់ផ្ទុះទាំងអស់ សមត្ថកិច្ចបានប្រគល់ជូនមន្រ្តីជំនាញអង្គការសុីម៉ាក់ ដើម្បីយកទៅកម្ទេចចោល៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print