ប្រជាពលរដ្ឋខ្មែរអ៊ីស្លាម៣១៥គ្រួសារនៅស្រុកបារាយណ៍មកទទួលអំណោយសប្បុរសធម៌ កញ្ចប់ស្រាយបួសរ៉ាម៉ាឌន ពីតំណាងរាស្ដ្រខេត្ដពោធិ៍សាត់

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរអ៊ីស្លាម៣១៥គ្រួសារនៅស្រុកបារាយណ៍ ខេត្ដកំពង់ធំ មកទទួលអំណោយសប្បុរសធម៌ជា កញ្ចប់ស្រាយបួសរ៉ាម៉ាឌន ពីលោក ​រ៉ូហ្វី ​អូស្មាន​ អ្នក​តំណាង​រាស្ត្រ​ខេត្ត​ពោធិ៍សាត់ ​អាណាត់ទី​៦ ឆ្នាំ២០១៨​ និងលោកស្រី ម៉ាណ ​ណាវី​ តំណាងលោក អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី កាលពីថ្ងៃពុធ ៩រោច ខែជេស្ន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី៧ មិថុនា ឆ្នាំ២០១៨ ។

លោក រ៉ហ្វី អូស្មាន បានបញ្ជាក់៧ថា៖ ការចែកអំណោយនិងម្ហូបអាហារគឺជាអំពើរកុសល្យផលបុណ្យល្អមួយយ៉ាងសំខាន់ និងចាំបាច់ ដល់បុគ្គលមុស្លិមគ្រប់រូប ជាពិសេសនៅក្នុងខែបួសរ៉ាម៉ាឌន គឺជាឱកាសដ៏ប្រពៃ អ្នកកាន់សាសនា អ៊ីស្លាមប្រកួត ប្រជែងសាងអំពើរល្អ ការបរិច្ចាគទាន តាមលទ្ធភាព សូម្បីតែការចែករំលែកសម្លមួយចាន ដល់អ្នកជិតខាងក៏មានន័យបំផុត ហើយក៏បានក្លាយទៅជាប្រពៃណីល្អមួយ នៅតាមសហគមន៍ខ្មែរអ៊ីស្លាម រួមទាំងសហគមន៍អ៊ីស្លាមលើសកលលោកផងដែរ ។អំណោយទាំងនេះសម្រាប់បងប្អូនពលរដ្ឋខ្មែរអ៊ីស្លាម យកទៅដោះស្រាយក្នុងជីវភាពបានមួយកំរិត ក្នុងខែបួសរ៉ាម៉ាឌន ។

លោក រ៉ូហ្វី អូស្មាន ក៏បានជំរុញឲ្យបងប្អូនសាសនិអ៊ីស្លាមកម្ពុជា ទាំងអស់ ត្រូវគោរពប្រណិបត្តិឲ្យបានត្រឹមត្រូវចំពោះសាសនា ហើយជាងនេះទៅទៀតគ្រួសារខ្មែរអ៊ីស្លាមនីមួយៗ ត្រូវជំរុញកូនចៅឲ្យខិតខំ សិក្សារៀនសូត្រ ទទួលបាននូវចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីយកទៅរួមចំណែកក្នុងការកសាង ប្រទេសជាតិឲ្យមាន ការរីកចំរើនបន្ថែមទៀត ។

លោក រ៉ហ្វី អូស្មាន បានរំលឹកថា៖ សមិទ្ធិផលជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា បានបន្សល់ទុកឲ្យបងប្អូន ប្រើប្រាស់ ដូច្នេះសូម បងប្អូនត្រូវ ដឹងគុណ ពិសេសនៅសហគមន៍ ដែលទទួលបានអត្ថប្រយោជន៍ពីរាជរដ្ឋាភិបាល ស្របពេលជាមួយនេះដែរ លោកក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវពង្រឹងគោលជំហរ បន្ដគាំទ្ររាជរដ្ឋាភិបាលឲ្យកាន់តែខ្លាំងឡើងថែមទៀត ជាពិសេស សូមបងប្អូនកុំភ្លេចទៅចូលរួមបំពេញកាតព្វកិច្ចនៅថ្ងៃទី២៩ កក្កដា ២០១៨ នេះ ជាឱកាសសម្រាប់យើងគ្រប់គ្នា ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ និង សូមបោះឆ្នោតគាំទ្រ ជូនគណបក្សប្រជាជនកម្ពុជា ដែលឈរនៅលេខរៀងទី២០ ដើម្បីបន្ដគាំទ្រឲ្យ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន សម្បូរសម្បាយ ប្រកបដោយសុខសន្ដិភាព ប្រជាពលរដ្ឋរស់នៅប្រកប អាជីវកម្ម ដោយសុខដុមរមនា ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print