ត្បូងឃ្មុំ៖ ក្នុងនាមបេក្ខជនតំណាង រាស្រ្តរបស់គណ បក្សប្រជាជនកម្ពុជា លោកស្រី ម៉ាណ ណាវី តំណាង លោកអូស្មាន ហាស្សាន់ និងលោក រ៉ូហ្វី អូស្មាន ព្រមទាំងសហការី បាននាំយកអណោយសប្បុរសធម៌ចែកជូន បងប្អូនប្រជា ពលរដ្ឋខ្មែរអ៊ីស្លាម ៥៥៤គ្រួសារ មកពីខេត្ដត្បូងឃ្មុំ និងកំពង់ធំ
ជាគ្រឿងឧបភោគ បរិភោគ នៅឃុំបឹង ស្រុកបារាយណ៍ ចំនួន ៣១០គ្រួសារ រីឯ ៤០គ្រួសារ មកពីភូមិ វាលទឹកចេញ ឃុំគរ ស្រុកត្បូងឃ្មុំ និង២០៤គ្រួសារ មកពីស្រុកត្បូងឃុំ ខេត្ដត្បូងឃ្មុំ ជាអំណោយរបស់លោក ឆាង ស៊ីណាត និង ភរិយា ដែលមានការចូលរួមមួយចំនួនពីសប្បុរសជនប្រទេសអូស្រ្តាលីផងដែរ ។
ពិធីចែកអំណោយសប្បុរសធម៌នេះ ស្ថិតនៅវិហារសំបូរ ខេត្ដត្បូងឃ្មុំ កាលពីរសៀលថ្ងៃពុធ ៩រោច ខែជេស្ន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី០៧ មិថុនា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា៖ អំណោយក្រៅពីគ្រឿងឧបភោគ បរិភោគ
ក៏មានការ ឧបត្ថម្ភ ជាថវិកាមួយចំនួន ដល់ព្រះវិហារអ៊ីស្លាម នៅភូមិវាលទឹកចេញ និង ភូមិវិហារសំបូរ ខេត្តត្បូងឃ្មុំផងដែរ ដើម្បីឲ្យគណៈអ៊ីមាំព្រះវិហារ យកទៅចាត់ចែងធ្វើម្ហូបអាហារ ពិសារ សាមគ្គីស្រាយបួសរ៉ាម៉ាឌន រួមគ្នានៅវិហារនីមួយៗនោះ ។
លោក រ៉ូហ្វី អូស្មាន បេក្ខជនតំណាងរាស្រ្តវ័យក្មេង របស់គណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តពោធិ៏សាត់ ក៏បានរំលឹក ដល់បងប្អូន ប្រជាពលរដ្ឋ ពីការត្រៀមខ្លួនទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដែលនៅមិនយូរទៀតទេ គឺនៅសល់តែ ៥២ថ្ងៃទៀតប៉ុណ្ណោះ នៅថ្ងៃទី២៩ កក្កដា ២០១៨នេះ ការចូលរួមទៅបោះឆ្នោត គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ហើយសន្លឹកឆ្នោត១សន្លឹក របស់បងប្អូន គឺជាដើមទុន យ៉ាងសំខាន់ ក្នុងការចូលរួមចំណែករក្សាសុខសន្តិ ភាព បងប្អូនរស់នៅប្រកបដោយសុខដុមរមនា ជូនខ្លួនឯង សហគមន៍ និង ប្រជាជាតិកម្ពុជាទាំងមូល ។
លោកស្រី ម៉ាណ ណាវី បេក្ខជនតំណាងរាស្រ្តមណ្ឌលភ្នំពេញ បានបញ្ជាក់ថា៖ បងប្អូន ក្នុងឱកាសនៃ ពិធីបួសរ៉ាម៉ាឌន ក៏ដូចជាបុណ្យឆ្លងបួស ដែលខិតជិយមកដល់ នៅប្រមាណ ១០ថ្ងៃខាងមុខ សូមបងប្អូនទទួលបានសេចក្តីសុខសប្បាយ និង ទទួលបានបុណ្យកុសល្យច្រើនលើសលប់ ។
ជាមួយគ្នានេះលោកស្រីក៏បានជំរុញឲ្យសាសនិកឥស្លាមកម្ពុជាទាំងអស់ត្រូវ គោរពប្រតិបត្តិឲ្យបានត្រឹមត្រូវចំពោះសាសនា ហើយជាងនេះទៅទៀត សូមគ្រួសារខ្មែរអ៊ីស្លាមនីមួយៗ ត្រូវជំរុញកូនចៅឲ្យខិតខំ សិក្សារៀនសូត្រ ទទួលបាន នូវចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីជាធនធានមនុស្សប្រកបដោយគុណភាព យកទៅរួម ចំណែកក្នុងការកសាង ប្រទេសជាតិឲ្យមានការរីកចំរើនទៅថ្ងៃអនាគត ៕ ដោយ៖សំរិត