វគ្គសិក្សាពីរបើកនិងបិទក្នុងថ្ងៃតែមួយ

ចែករំលែក៖

ភ្នំពេញ : លោកនាយឧត្តមសេនីយ៍ ចាយ សំាងយុន រដ្ឋលេខា ធិការ ក្រសួងការពារជាតិ សំដែងការកោតសរសើរ ចំពោះអស់ លោក លោកស្រី ភ្ញៀវកិត្តិយស យោធាចារ្យ សាស្ត្រាចារ្យ នាយ ទាហាន កម្មសិក្សាការីទាំងអស់ដែលបានខិតខំប្រឹងប្រែង បង្ហា ត់បង្ហាញ និងរៀនសូត្រ ដោយយក ចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវរៀងៗខ្លួន ។

ការលើកឡើងរបស់លោក នាយឧត្តមសេនីយ៍ ចាយ សាំងយុន បែបនេះ ក្នុងពិធីបិទវគ្គបំប៉ន ការងាររដ្ឋបាលនិងឋាន លេខា(វគ្គពិសេស)សម្រាប់ឆ្នាំ ២០១៧និងបេីកវគ្គបំប៉ន ការងាររដ្ឋបាលនិងឋានលេខា(វគ្គពិសេស)សម្រាប់ឆ្នាំ ២០១៨កាលពីថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័កព. ស. ២៥៦២ ត្រូវនិងថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០១៨ នៅសកលវិទ្យាល័យការ ពារជាតិ ។

លោកឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិទ្ទ អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ប្រធានគណៈកម្មការ ដឹកនាំ គ្រប់គ្រងការងារហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ សណ្តាប់ធ្នាប់បានឱ្យដឹងថា  អនុវត្តតាមផែនការកំណែទម្រង់កង យោធ ពលខេមរភូមិន្ទ រយះពេល៥ឆ្នាំ(២០១០ – ២០១៤) និង ទិស ដៅអនុវត្តបន្ត(២០១៥- ២០១៩) របស់ក្រសួងការពារជាតិ បានកំណត់ រយះពេលសិក្សាចំនួន ១២៣ថ្ងៃ ។

មួយសប្តាហ៍រៀន ៣ ថ្ងៃ មានដូចជា : ១-ចរាចរលិខិតស្នាម ការបោះពុម្ព ២- និតិធម្មនុញ្ញ ៣- ការងារចងក្រងនិងតាក់តែង លិខិតស្នាម ៤-ការ ងារ តម្កល់ឯកសារ ប័ណ្ណសារ ៥-ច្បាប់និងអនុក្រិត្យពាក់ព័ន្ធខ.ភ.ម ៦-ឋានលេខា ៧-និតិរដ្ឋបាល ៨-និតិអន្តរជាតិសាធារ ណៈ ៩-រដ្ឋបាលទូទៅ១០-ពន្ទដារ១១- ហិរញ្ញ វត្ថុ ១២- ការងារគ្រប់គ្រងអង្គភាព និងចុះទីលានជាក់ស្តែង ។

ក្នុងឱកាសនោះគណៈអធិបតី ក៏បានប្រគល់វិញ្ញាបនប័ត្រ ជូនកម្មសិក្សាការី ចំនួន ២៤៦នាក់ និងប្រកាស​បេីកវគ្គបំប៉នការងាររដ្ឋបាលនិងឋានលេខា(វគ្គពិសេស) សម្រាប់ឆ្នាំ ២០១៨ បន្តទៀតផងដែរ ៕សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print