លោក ហ៊ុន ម៉ា​ណែ​ត ជួប​ពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រី​សិង្ហ​បុរី​

ចែករំលែក៖

​ភ្នំពេញ​ ៖ ដូច​ការគ្រោងទុក នា​រសៀល​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៨ នាយរង​សេនាធិការ​ចំរុះ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក លី សៀន​ឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​។​

​នៅក្នុង​ជំនួប​ពិភាក្សា លោក លី សៀន​ឡុង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី បានលើកឡើង​ពី​ស្ថិរភាព និង​ការអភិវឌ្ឍ​ដ៏​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក​សង្ឃឹមថា ប្រទេស​កម្ពុជា នឹង​នៅតែ​រក្សាបាន​នូវ​ស្ថិរភាព និង​ការអភិវឌ្ឍ​បន្តទៀត​។

​ចំណែក​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ដល់​សាធារណរដ្ឋ​សិង្ហ​បុរី ដែលជា​និច្ច​ជា​កាល​ជា​មិត្ត​ដ៏​ល្អ​ជាមួយ​ប្រទេស​កម្ពុជា ព្រមទាំង​ជា​ដៃគូ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ហើយ​សង្ឃឹមថា កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ កាន់តែ​បន្ត​រឹងមាំ​ទៅ​ថ្ងៃ​អនាគត​។​

​សូម​រម្លឹកថា នៅ​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៨ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ជួប​សម្តែង​ការគួរសម​ជាមួយ​លោក អ៊ឹង អេង​ហេន (Dr Ng Eng Hen) រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សិង្ហបូរី​ផងដែរ​។

សូមបញ្ជាក់ថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចំរុះ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ បានធ្វើ​ដំណើរ​ទស្សនកិច្ច នៅ​ប្រទេស​សិង្ហបូរី ក្នុង​កម្មវិធី​ទស្សនកិច្ច​សិក្សា​ផ្លាស់ប្តូរ​បទ ពិសោធន៍ “​លី​ក្វាន់​យូរ​” លើក​ទី​៦៤ រយៈពេល ៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៨​។

​នៅក្នុង​កឡុង​ពេល​ទស្សនកិច្ច​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជួប​ជាមួយ​ថ្នាក់ដឹកនាំ​សឹង្ហ​បុរី រួមមាន លោក លី សៀន​ឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​សិង្ហបូរី លោក ហ្គោ ចុក​តុង (Emeritus Senior Minister Goh Chok Tong) អតីត​នាយករដ្ឋមន្ត្រី​ប្រទេស​សិង្ហបូរី និង​លោក​បណ្ឌិត អ៊ឹង អេង (Dr Ng Eng Hen) រដ្ឋមន្ត្រី​ការពារជាតិ​សិង្ហបូរី និង​ឥស្សរជន​សំខាន់ៗ នៃ​សាធារណៈរដ្ឋ​សិង្ហ​បុរី​៕​ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print