សម្តេចតេជោ ហ៊ុន សែន៖ បោះឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា” លេខរៀងទី ២០ នៅថ្ងៃទី ២៩ កក្កដា ២០១៨ គឺដើម្បីសន្តិភាព វឌ្ឍនៈភាព និងវិបុលភាពនៃកម្ពុជាទាំងមូល

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកពីការដឹកនាំជោគជ័យ សន្តិភាពចំពោះប្រទេសជាតិទាំងមូលចាប់ពីឆ្នាំ១៩៩៨ មកទល់បច្ចុប្បន្ន ក្នុងនោះសម្តេចបានសសេរលើPageផ្លូវការសម្តេចយ៉ាងដូច្នេះថា៖ សូមជូនរូបថត១សន្លឹកថតនៅឆ្នាំ ១៩៩៨ នៅពេលដែលយើងបំផ្លាញអាវុធចោលនៅស្តាតអូឡាំពិកក្រោយពីគ្រប់ភាគីខ្មែរទាំងអស់ សម្រេចជ្រើសរើសយកសន្តិភាពប្រសើរជាងការបន្តធ្វើសង្រ្គាម ដែលចាប់ពីពេលនោះមក គឺកម្ពុជាយើងមានសន្តិភាពពេញលេញមកទល់សព្វថ្ងៃ។ 

សម្តេចបន្តថា៖ សន្តិភាពដែលយើងកំពុងមានសព្វថ្ងៃនេះ គឺរកបានមកដោយលំបាកខ្លាំងណាស់ ដូច្នេះយើងត្រូវចូលរួមថែរក្សាការពារអោយខានតែបាន ទោះបីដោយតម្លៃណាក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកទៀតថា៖ បោះឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា” លេខរៀងទី ២០ នៅថ្ងៃទី ២៩ កក្កដា ២០១៨ គឺដើម្បីសន្តិភាព វឌ្ឍនៈភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។

សម្តេចក៏សូមជូនពរជនរួមជាតិ និងកូនក្មួយយុវជនជួបតែសំណាងល្អក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print