ឌុច សុភា វិលរកការសម្តែងជាថ្មី

ចែករំលែក៖

ភ្នំពេញ៖  តារាសម្តែងឌុច សុភាព ស្រាប់តែលេចមុខមាត់ជាថ្មីក្នុងភាពយន្តភាគថ្មីមួយរបស់ផលិតកម្មហង្សមាសក្រោយពីនាងបានបាត់វត្តមានក្នុងការងារសម្តែងអស់ជាយូរ។
មិនមានមុខក្នុងការងារសិល្បៈអស់រយៈពេលជាយូរ តារាសម្តែង ឌុច សុភា លេខមុខក្នុងវីដេអូខ្លីផ្សព្វផ្សាយរឿងភាគថ្មី”ផ្កាថ្ម” ដែលធ្វើឲ្យអ្នកគាំទ្រនាងភ្ញាក់ផ្អើលខ្លាំង។បើតាមការទម្លាយវីដេអូTrailer នៅលើផេករស្មីហង្សមាសរឿងភាគចំណងជើងថា«ផ្កាថ្ម»គេសង្កេតឃើញមានតារាសម្ដែងល្បីៗជាច្រើនដួងបានចូលរួមសម្ដែងនៅក្នុងរឿងភាគល្អមួយនេះជាពិសេសមានវត្តមានសម្ដែងដោយអ្នកនាងឌុចសោភាផងដែរ។
នាងបានបាត់មុខពីការសម្ដែងខារ៉ាអូខេនិងភាពយន្ដអស់រយៈពេលមិនតិចជាង៣ឆ្នាំនោះទេ។បទចម្រៀងដែលតារាស្រីរូបនេះបានសម្ដែងចុងក្រោយគេមុនពេលបាត់មុខនោះគឺបទ“Call មកបងម្ដេចសុំលេខគេ”របស់ផលិតកម្មរស្មីហង្សមាសកាលពីឆ្នាំ២០១៤ដែលជាច្រៀងដោយលោកព្រាបសុវត្ថិហើយក៏ជាបទដែលនិពន្ធទំនុកច្រៀងដោយលោកសុខចាន់ផលផងដែរ។បង្ហាញមុខជាថ្មីម្ដងទៀតនោះបានធ្វើឱ្យអ្នកគាំទ្រអន្ទះសានិងអត់ទ្រាំរង់ចាំទស្សនារឿង«ផ្កាថ្ម»នៅមិនសុខបក់មិនល្ហើយ។អ្នកគាំទ្រភាគច្រើនលាន់មាត់ថា`« រង់ចាំការសម្ដែងរបស់ឌុចសុភាយូរណាស់ហើយ។មើលហើយមើលទៀតអត់ទ្រាំលែងបានព្រោះថាវាល្អមើលពេកអគុណហង្សមាសដែលផលិតរឿងដែលល្អល្អបែបនេះហើយជួយលើកស្ទួយវប្បធម៌ខ្មែរទៀតទ្រាំទ្ររហូត»។
នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាស្រីរូបនេះបាននៅឡើយទេ។ ប៉ុន្តែប្រភពពីអ្នកសិល្បៈលើកឡើងថាការវិលមកសិល្បៈជាថ្មីនេះមិនមែនបានន័យថានាងអស់ទីពឹងនោះទេ គឺនាងមកដើម្បីបំពេញការស្នើសុំរបស់ផលិតករ អ្នកគាំទ្រ ហើយនាងផ្ទាល់ក៏មិនចង់បណ្តោយឲ្យការសម្តែងរបស់នាងប្រែស្ងាត់ជ្រងំនោះដែរ៕ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print